ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ចេញ​ផ្សាយ ២៨ មិថុនា ២០២៣
143

ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ

⁃ គោ 364.799ក្បាល

⁃ ក្របី18.268ក្បាល

⁃ សេះ102ក្បាល

⁃ ជ្រូក29.054ក្បាល

⁃ ចៀម106ក្បាល

⁃ ពពែ2.604ក្បាល

⁃ មាន់2.842.479ក្បាល

⁃ ទា 1.053.223ក្បាល

2. ការងារចិញ្ចឹមសត្វ

⁃ ចុះភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដោយសហការជាមួយមេភូមិ និងពេទ្យសត្វភូមិចុះតាមផ្ទះកសិករដែលមានចិញ្ចឹមជ្រូកណែនាំពីជីវសុវត្ថិភាពក្នុងការចិញ្ចឹមសត្វ និងចែកថ្នាំសំលាប់មេរោគដល់ម្ចាស់សត្វ បាន១៣គ្រួសារ អស់ថ្នាំ៦លីត្រ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៤៨៩០០គ្រាប់

⁃ ស៊ុតមាន់ ១៤៧០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារព្យាបាលសត្វ

⁃ លាងស្បូនគោ ព្យាបាលជំងឺរលាកស្បូនគោ ដែលដាក់បាមិនជាប់ នៅឃុំក្របៅ ស្រុកកំចាយមារបាន១ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter