ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលចុះចែកចំណីកង្កែប និងកូនកង្កែបពូជដល់កសិករ។
ចេញ​ផ្សាយ ២២ មិថុនា ២០២៣
130

ព័ត៌មានសង្ខេបស្តីពី ផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៣

១.ការងារវារីវប្បកម្ម៖

-កសិករចិញ្ចឹមត្រីចំនួន២៥គ្រួសារគ្រួសារបានប្រមូលផលត្រីប្រា៤០តោនត្រីពោ៥តោន ត្រីអណ្ដែង៥តោនសរុប៥០តោន គិតជាថវិកា សរុប២៥០ ០០០ ០០០ រៀលស្មើ ៦២ ៥០០ដុល្លា ។

២-ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលចុះចែកចំណីកង្កែប និងកូនកង្កែបពូជដល់កសិករ នៅស្រុកស៊ីធរកណ្ដាល ចំនួន១៥គ្រួសារ នៅក្រុងព្រៃវែង ១៥គ្រួសារ ស្រុកពាមរក៍១៧គ្រួសារ និងស្រុកបាភ្នំ ២គ្រួសារ សរុប ៤៩នាក់ក្នុងម្នាក់ៗទទួលបានចំណីកង្កែប ៥បាវស្មើ១២៥គក្រនិងកូនកង្កែបចំនួន១០៦០ ក្បាល សរុបរួម ចំណី ២៤៥បាវស្មើ៦១២៥គក្រសរុបរួមកូនកង្កែបចំនួន ៥១ ៩៤០កូន ។

៣-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស៖

ផ្នែករដ្ឋបាលជលផលកំពង់លាវ ចុះត្រួតពិនិត្យស្រាវជ្រាវ ទបុស្កាត់ បង្រ្កាបបទល្មើសជលផល នៅស្រុកពោធិ៍រៀង អនុវត្តបាន១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។ វត្ថុតាងបំផ្លាញចោលនីនិងកន្លែងនេសាទរួមមាន៖

1-លូស្បៃម្ងចំនួន ១៧មាត់

2-របាំងព្រួលស្បៃមុងប្រវែង៦៤០ម៉ែត្រ

3-បង្គោល ចម្រឹងចំនួន៣៤០ដើម

4-ចាក់លែងត្រី១២ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter