មន្រ្តីជំនាញបានចុះផ្សព្វផ្សាយឡជីវឧស្ម័ន និងអត្ថប្រយោជន៍ជីឡ និងបន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងអុតក្តាមគោក្របីជូនដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង
ចេញ​ផ្សាយ ២០ មិថុនា ២០២៣
132

ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ២កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ

⁃ គោ 364.799ក្បាល

⁃ ក្របី18.268ក្បាល

⁃ សេះ102ក្បាល

⁃ ជ្រូក29.054ក្បាល

⁃ ចៀម106ក្បាល

⁃ ពពែ2.604ក្បាល

⁃ មាន់2.842.479ក្បាល

⁃ ទា 1.053.223ក្បាល ។

2. ការងារឡជីវឧស្ម័ន

⁃ ចុះឃុំជាខ្លាង ភូមិព្រៃឬស្សីធ្វើការផ្សព្វផ្សាយកម្មវិធី ឡជីវឧស្ម័ននិងមានកសិករ១គ្រួសារចាប់សាងសង់ឡថ្មី គាត់ គោ១៥ក្បាល ។

3. ការងារចាក់វ៉ាក់សាំង

⁃ បានដឹកនាំ ពេទ្យសត្វភូមិ ចុះធ្វេីវ៉ាក់សាំងអុតក្តាមគោក្របី នៅឃុំព្រៃរំដេង ស្រុកមេសាង បានចំនួន៤ភូមិ ចាក់បានគោសរុបចំនួន ៣៧៧ក្បាល ។

4. ការងារផ្សព្វផ្សាយ

-បានចុះផ្សព្វផ្សាយឡជីវឧស្ម័ន និងអត្ថប្រយោជន៍ជីឡនៅភូមិចំការគួយលិច នៅឃុំដំរីពួន ស្រុកស្វាយអន្ទរ មានកសិករចិញ្ចឹមសត្វចំនួន ១០នាក់ ប្រុស២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter