កសិករចិញ្ចឹមត្រីចំនួន៥៦ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមសរុប ៧៣,១០ តោន គិតជាថវិកាសរុបចំនួន ៩៤ ៧៧៥ ០០០ រៀល ។
ចេញ​ផ្សាយ ១២ មិថុនា ២០២៣
148

ព័ត៌មានសង្ខេប ស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ការងារវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន៥៦ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា១,៩០ តោន ត្រីកាបសាមញ្ញ០,៩៥ តោន ត្រីកាបស០,៤៥ តោន ត្រីកាបឥណ្ឌា០,៧០ តោន ត្រីអណ្ដែង១២,៣០ តោន ត្រីឆ្ពិន០,៧០ តោន ត្រីប្រា៤៧,៧០ តោន ត្រីពោ ៧ តោន ត្រីឆ្ដោ០,៤០ តោន ត្រីរ៉ស់០,៧០ តោន ត្រីកន្ធរ០,៣០ តោន សរុប៧៣,១០ តោន គិតជាថវិកាសរុបចំនួន ៩៤ ៧៧៥ ០០០ រៀល ស្មើ ៩៦ ២៨៧ ដុល្លារ (តម្លៃត្រីមធ្យម ៥ ៤០០ ៛/គ.ក្រ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter