សកម្មភាព និងលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ប្រចាំសប្តាហ៍ទី៥ ខែឧសភា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៩ ឧសភា ២០២៣
125

សកម្មម្មភាព និងលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ប្រចាំសប្តាហ៍ទី៥ ខែឧសភា ឆ្នាំ២០២៣ដូចខាងក្រោម ៖

១. ការងារពង្រឹងការអនុវត្តច្បាប់៖ -មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសដឹកជញ្ជូនផល អនុផលព្រៃឈើ និងបទល្មើសការកាប់រានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិ(ដីស្ថានីយ៍ដាំឈើ) ក្នុងដែនសមត្ថកិច្ច មានសភាពស្ងប់ស្ងាត់ពុំមានបទល្មើសទេ។

២ .ការងារដាំឈើ បណ្តុះកូនឈើ និងចែកចាយកូនឈើ ៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានបណ្ដុះកូនឈើ និងថែទាំកូនឈើនៅតាមបណ្តាស្នាក់ការដែលបណ្តុះបាន ចំនួនសរុប២១២២៤ ដើម (កូនឈើសល់ស្តុកឆ្នាំ២០២២មានសរុបចំនួន ១៥ ៨៥៩ ដើម)។

-នៅក្នុងសប្ដាហ៍នេះ សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ បណ្ដុះកូនឈើចម្រុះប្រភេទបន្ថែមបានចំនួន៨៣០ដើម។

-សង្កាត់រដ្ឋបាលព្រៃឈើស្វាយអន្ទរបានចែកកូនឈើចម្រុះចំនួន២០០ដើម ដល់សាលាស្រុកស្វាយអន្ទរ ដើម្បើដាំតាមសាលាឃុំ។

៣. ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ

-ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ចំនួន៨៦កន្លែង(ឆ្នាំ២០២២) និងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ក្រុមហ៊ុន YLT International Co.,Ltd ០១កន្លែង ។

-ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចេញលិខិតអនុញ្ញាតបន្តសុពលភាពរោងសន្និធិលក់ចែកចាយផល អនុផល ព្រៃឈើ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើប្រភេទតូចចំនួន០៧កន្លែង/ទីតាំង ។

-មន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃ ផល អនុផលព្រៃឈើក្នុងស្រុកស៊ីធរកណ្ដាល០២កន្លែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter