ផលិតកសិកម្មកិច្ចសន្យារវាងសហគមន៍កសិកម្មចំនួន០៧សហគមន៍ ជាមួយនឹងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចំនួន០២ រោងម៉ាស៊ីន (លី ឈាន និង ឈិត ប៊ុនថន)
ចេញ​ផ្សាយ ១៤ មីនា ២០២៣
200

ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក អុី កាឌុំ ប្រធានការិ.គណនេយ្ប, លោកហាំង សុភារ៉ាប្រធានកា.រិកសិ-ឧស្សាហកម្ម និងលោកស្រី អាត ឌីណា អនុប្រធានកា.រិអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសម្របសម្រួល លើការចរចាលក្ខខណ្ឌផ្សេងៗ និងសរសេរកិច្ចសន្យាផលិតកសិកម្មរវាងសហគមន៍កសិកម្មជាមួយនឹងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ។ ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា មានរោងម៉ាស៊ីនចំនួន០២ និងសហគមន៍កសិកម្មចំនួន០៧ រួមមានៈ

១.សហគមន៍ចំនួន ០៣ មាន

- សហគមន៍កសិកម្ម មានជ័យ

- សហគមន៍កសិកម្ម ក្ដីសង្ឃឹមបឹងព្រះ

- សហគមន៍កសិកម្ម សែនជ័យព្រៃកំពែង ធ្វើការពិភាក្សាជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ លី ឈាន

២. សហគមន៍កសិកម្ម ចំនួន ៤ មាន

- សហគមន៍កសិកម្មបូព៌ាសែនជ័យ

- សហគមន៌កសិកម្ម ជម្រុះលាស់ថ្មីស្វាយទាប

- សហគមន៍កសិកម្ម បាភ្នំមានជ័យ

- សហគមន៍កសិកម្ម ឃុំព្រៃឃ្នេស ជួបពិភាក្សាជាមួយម្ចាស់រោងកិនស្រូវ ឈិត ប៊ុនថន

លទ្ធផលសម្រចបាន៖

-សហគមន៍កសិកម្មចំនួន ០៦ បានព្រមព្រៀងចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ។

-សហគមន៍កសិកម្ម ចំនួន០៤ ទទួលការផ្គត់ផ្គង់ជី ពូជ ពីរោងម៉ាស៊ីនកិនស្រូវ។

-សហគមន៌កសិកម្មចំនួន ០២ មិនយកការផ្គត់ផ្គង់ជី ពូជ ពីរោងម៉ាស៊ីនកិនស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter