មន្ត្រីជំនាញបានចុះប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី(H5N1) នៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង ដល់អាជ្ញាធរភូមិគ្រប់ភូមិ ក្រុមប្រឹក្សាឃុំ មេឃុំ ក្នុងឃុំរំលេច ស្រុកស៊ីធរកណ្តាល
ចេញ​ផ្សាយ ០៦ មីនា ២០២៣
222

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល ។

2. កាងារបង្កាត់សិប្បនិម្មិត៖

⁃ បង្កាត់សិប្បនិម្មិតគោបាន១មេ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នដល់ម្ចាស់សត្វ នៅស្រុកកញ្រ្ជៀច ។

3. ការងារចិញ្ចឹមសត្វ

⁃ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យមើលការចឹញ្ចឹមជ្រូករបស់កសិករឈ្មោះ រិន សុខ នៅភូមិពោធិឃុំបន្ទាយចក្រីមានជ្រូកមេ6ក្បាលកូន34ក្បាល បានផ្តល់ថ្នាំសម្លាប់មេរោគចំនួន2លីត្រ កសិករបាវ វននៅភូមិប្រស្រែ ឃុំកញ្ជ្រៀច មានជ្រូកសាច់ចំនួន14ក្បាល កសិករឈ្មោះ ណូយ នៅក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង ចញ្ចឹមគោយកសាច់ចំនួន 8 ក្បាល ជ្រូកសាច់ចំនួន 14 ក្បាល និងកូនជ្រូកចំនួន 16 ក្បាល ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ១២៧៨០០គ្រាប់

• ស៊ុតមាន់១២៩៥០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

3. ការងារបសុព្យាបាល

⁃ បានដឹកនាំពេទ្យសត្វភូមិ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចាក់វ៉ាក់សាំងការពារជម្ងឺអុតក្តាម គោ ក្របី ជូនប្រជាកសិករនៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ បានគោ១៨២ក្បាល ក្របី៧5ក្បាល ។

4. ការងារអន្តរាគមន៍

⁃ ការិយាល័យផលិតកម្ម និងបសុព្យាបាល បាន ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិវបានអង្កេតតាមដានស្ថានភាពជំងឺបក្សីនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងទទួលបាន លទ្ធផលដូចខាងក្រោមៈ

⁃ ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ១៤៩/២៣សណន ចុះថ្ងៃព្រហស្បត្ត៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី2 ខែមិនា ឆ្នាំ 2023 ស្តីពី ការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី(H5N1) នៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង ដល់អាជ្ញាធរភូមិគ្រប់ភូមិ ក្រុមប្រឹក្សាឃុំ មេឃុំ ក្នុងឃុំរំលេច ស្រុកស៊ីធរកណ្តាល ។

⁃ បាញ់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វបាន៥ខ្នងផ្ទះ ។

⁃ តាមការអង្កេតមើលស្ថានភាពបក្សីតាមគ្រួសារពុំមានបក្សីស្លាប់ ឬសំកុកគួរអោយកត់ សំគាល់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter