សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ៖ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
• ស៊ុតទា ១៣៦៣០០គ្រាប់
• ស៊ុតមាន់១២៧០០គ្រាប់។
2. ការងារសុខភាពសាធារណៈ
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។
3. ការងារបសុព្យាបាល
⁃ បានដឹកនាំពេទ្យសត្វភូមិ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចាក់វ៉ាក់សាំងការពារជម្ងឺអិតក្តាម គោ ក្របី ជូនប្រជាកសិករនៅភូមិប្របុសរលួយ ឃុំបន្ទាយចក្រី បន្ថែមទៀតបានគោ182ក្បាល ក្របី35ក្បាល ។ 4. ការងារអន្តរាគមន៍
⁃ ការិយាល័យបានសហការជាមួយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការអង្កេត តាមដានស្ថានភាពជំងឺសត្វ នៅភូមិរលាំង ពុំមានបញ្ហាអ្វីគួរឪ្យកត់សំគាល់ទេ ប៉ុន្តែមន្រ្តីជំនាញបានធ្វើការប្រមូលកំទេចកំទី និងសម្ភារះមួយចំនួនដែលប៉ះពាល់ជាមួយបក្សី យកទៅដុតបំផ្លាញចោល និងបានណែនាំដល់កសិករចិញ្ចឹមសត្វ ត្រូវធ្វើការរារណ៍ជាបន្ទាន់ មកពេទ្យសត្វភូមិ មេភូមិ និងមន្រ្តីជំនាញជាបន្ទាន់ ករណីមានបក្សីឈឺ ឬងាប់ ។
III- ផ្នែកផ្សព្វផ្សាយ
⁃ ក្រោយពីទទួលបានលទ្ចផលជម្ងឺផ្ដាសាយបក្សីនៅទួលពន្ធ័តាឡី មន្រ្តីជំនាញបានសហការណ៍ជាមួយ ការិយាលយ័ធនធានធម្មជាតិនិងបរិស្ថាន ប្រធានមណ្ឌលសុខភាព អាជ្ញាធរ ភូមិ ឃុំ សមាជឹកសហគមន៍ បានរៀបចំផ្សព្វផ្សាយពីជម្ងឺសត្វនិងការចំលងជម្ងឺពីសត្វមកមនុស្សនៅតាមភូមិនៅជុំវិញបឹងស្នេហ៍(នៅទំនប់បង្ហៀរ ផ្សារស្នេហ៍ ភូមិកំពង់ស្លែង ភូមិទព័ស្ដេច) ដែលដឹកនាំដោយ លោក ជុំ ចន្ទ័តារា អនុប្រធានមន្ទីរលោក គា ផា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនិតិកម្ម និង ប្រជាពលរដ្ឋចំនួន24នាក់ស្រី14នាក់ និង បានបិទផ្ទាំងរូបភាពស្តីពីជម្ងឺផ្តាសាយបក្សីនៅតាមដើមឈើ និងតាមខ្នងផ្ទះក្នុងភូមិ ។