សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ
⁃ គោ 364.799ក្បាល
⁃ ក្របី18.268ក្បាល
⁃ សេះ102ក្បាល
⁃ ជ្រូក29.054ក្បាល
⁃ ចៀម106ក្បាល
⁃ ពពែ2.604ក្បាល
⁃ មាន់2.842.479ក្បាល
⁃ ទា 1.053.223ក្បាល
2. ការងារចិញ្ចឹមសត្វ
⁃ ចុះផ្សព្វផ្សាយការចិព្ចឹាមគោរបស់កសិករលឹម ឡាងមានគោ15ក្បាលនិងបានដាំស្មៅសំរាប់ចំណីសត្វចំនួន១៥អា នៅភូមិក្រសាំងឃុំច្រេស បានណែនាំឲ្យគាត់កែប្រែ ពូជតាម រយៈការបង្កាត់សិប្បនិម្មិត ធ្វើជីវសុវតិភាពជាប្រចាំ ចាក់វ៉ាក់សាំង និងពន្យល់អំពីអត្ថប្រយោជន៏ឡជីវឧស្មន័កសិករ ម៉ូន រី ចិញ្ចឹមជ្រូក សរុប 22ក្បាល(មេ3 កូន8ជំទង់ 11ក្បាល នៅភូមិព្រែការដ្ឋ ឃុំកំពង់ប្រាំង ស្រុក ពារាំង បានណែនាំពីបច្ចេកទេសចិញ្ចឹម និងផ្តល់ថ្នាំ២លិត្រ ។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖
• ស៊ុតទា ១៣២៩០០គ្រាប់
• ស៊ុតមាន់១៣៧០០គ្រាប់
2. ការងារសុខភាពសាធារណៈ
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។
3. ការងារបសុព្យាបាល
⁃ ក្រោយពីទទួលលទ្ចផលជម្ងឺផ្ដាសាយបក្សីនៅទួលពន្ធ័តាឡីពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្រ្តីជំនាញបានសហការណ៍ ជាមួយអភិបាលរងស្រុក ប្រធានការិយាលយ័ធនធានធម្មជាតិនិងបរិស្ថាន ប្រធាន OD ស្រុកនិងប្រធានមណ្ឌលសុខភាព អាជ្ញាធរ ភូមិ ឃុំ សមាជឹកសហគមន៍ បានចូលរួមពិនិត្យស្ថានភាពជម្ងឺសត្វ និងរៀបចំប្រជុំផ្សព្វផ្សាយពីជម្ងឺផ្តាសាយបក្សីនិងការចំលងជម្ងឺពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស នៅតាមភូមិនៅជុំវិញបឹងស្នេហ៍ ។
⁃ បានដឹកនាំពេទ្យសត្វភូមិ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់ វ៉ាក់អុតក្តាម.ដុំពកគោក្របីនៅភូមិយាយសល់បានគោសរុប១៤៧ក្បាលអុតក្តាមបាន៨៣ក្បាល ។
4. ការងារអន្តរាគមន៍
⁃ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានសហការណ៍ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានអង្កេតតាមដានស្ថានភាពជំងឺបក្សីនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងទទួលបានលទ្ធផលដូចខាងក្រោមៈ
⁃ ប្រជុំផ្សព្វផ្សាយពីវិធានការការពារជំងឺបក្សីដល់ប្រជាពលរដ្ឋ និងសិស្សបឋមបានចំនួនសរុប ៨៣នាក់។
⁃ បាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវបានប្រហែល១២០០ម៉ែត្រ និងទីធ្លាជុំវិញសាលាបឋមសិក្សារលាំង។
⁃ ចែកខិតប័ណ្ណ ១០០០ សន្លឹក និងផ្ទាំងរូបភាព ១០០សន្លឹក និងសៀវភៅសរសេរជូនលោកគ្រូ អ្នកគ្រូ និងសិស្សសាលាចំនួន ៨៣ក្បាល។
⁃ តាមការអង្កេតមើលស្ថានភាពបក្សីតាមគ្រួសារពុំមានបក្សីស្លាប់ ឬសំកុកគួរអោយកត់សំគាល់ទេ។