សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល។
2. ការងារចិញ្ចឹមសត្វ៖
⁃ ចុះណែនាំកសិករចិញ្ចឹមកូនជ្រូកនិងជ្រូកសាច់នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ឈ្មោះដួន សុន មេជ្រូក៣ ក្បាល កូន១៨ក្បាលនិងជ្រូកសាច់១២ក្បាល កសិករ សុខុមចិញ្ចឹមគោបំប៉នយកសាច់ចំនួន៣៤ក្ប ដាំស្មៅពូជពន្លូតលក្ខ័ចំនួន៧០អា បានណែនាំឲ្យធ្វើជីវសុវត្តភាព និងចែកថ្នាំសំលាប់មេរោគ២លីត្រ។
⁃ បង្កាត់សិប្បនិម្មិតគោបាន១មេ នៅស្រុកអូរាំងឪ។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖
• ស៊ុតទា ១២៨៩០០គ្រាប់។
• ស៊ុតមាន់១៤៧០០គ្រាប់។
2. ការងារសុខភាពសាធារណៈ៖
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។
3. ការងារបសុព្យាបាល៖
⁃ ចុះភូមិជាខ្លាង ឃុំជាខ្លាង ពិនិត្យគោឈឺ របស់កសិករ ហៃ ហេង មានគោសរុប៩ក្បាល ឈឺ២ក្បាលចាប់ឈឺ២៥.០២.២០២៣ (សង្ស័យជម្ងឺអុតក្ដាម) បានណែនាំពីវិធានការអនាម័យ និង បំបែកសត្វជាចេញពីសត្វឈឺ ។
4. ការងារអន្តរាគមន៍៖
⁃ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយមន្រ្តី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានអង្កេតតាមដានស្ថានភាពជំងឺបក្សី នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
⁃ ប្រជុំផ្សព្វផ្សាយពីវិធានការការពារជំងឺបក្សីដល់ប្រជាជន និងសិស្សបឋមបានចំនួនសរុប ១៣៣នាក់ ប្រុស ៥១នាក់។
⁃ យកសំណាកសរុប ២៨សំណាក ពីសត្វទាសរុបបាន ៩ក្បាល (ទាកាប៉ា ៧ក្បាល និងទាសំពៅ ២ក្បាល) និងលាមកសត្វព្រៃដែលជាប់នៅស្បៃដាក់ត្រី និងសត្វព្រៃដែលឪពុកក្មេងស្រីធ្លាប់ប្រើ។
⁃ តាមការអង្កេតមើលស្ថានភាពបក្សីតាមគ្រួសារពុំមានបក្សីស្លាប់ ឬសំកុកគួរអោយកត់សំគាល់ទេ ។