ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងអភិរក្សជលផលបឹងចក អនុវត្តបាន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២៣
160

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បត៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៖

ការការពារធនធានជលផល ៖ សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងអភិរក្សជលផលបឹងចក ស្រុកស៊ីធរកណ្ដាល អនុវត្តបាន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន១៤ មាត់ របាំងព្រួលស្បៃមុងប្រវែង៧០០ ម៉ែត្រ បង្គោលចម្រឹងចំនួន២២០ ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់ ១០ គ.ក្រ ។

The work results of Prey Veng Fisheries Administration of Prey Veng Provincial Department of Agriculture, Forestry and Fisheries on Thursday, February 23, 2023: The Protection of fishery resources: The Fisheries Authority of Prey Veng Fisheries Administration District inspected, prevented and suppressed fishery crimes at Boeung Chak Fisheries Conservation Area, Sieu Thor Kandal District, and carried out 1 case of fishing with mosquito nets. - Mosquito nets were destroyed at the fishing site, including 14 mosquito nets, 700-meter-long nets, 220 poles, and 10 kg of mixed fish were released back into the wild.

ចំនួនអ្នកចូលទស្សនា
Flag Counter