មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៣
118

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ​២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល។

2. ការងារចិញ្ចឹមសត្វ

⁃ ចុះណែនាំបច្ចេកទេសចិញ្ចឹមជ្រូកដល់ កសិករ យឹម សារ៉ាត់នៅភូមិស្រះតាអឹមបឃុំអង្គរស ចិព្ចឹាមជ្រូកមេចំនួន៥ក្បាល ទុកសាច់៣៨ក្បាល បាន ណែនាំឲ្យគាត់ធ្វើវ៉ាក់សាំងតាមកម្មវិធីធ្វើជីវសុវតិភាព និងចែកថ្នាំសំលាប់មេរោគ២លីឲ្យគាត់។

⁃ បង្កាត់សិប្បនិម្មិតគោបាន១មេ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន ដល់ម្ចាស់សត្វនៅស្រុកកំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ១២៤៦០០គ្រាប់

• ស៊ុតមាន់១៤២០០គ្រាប់

• ពិនិត្យលិខិតដឹកជ្រូកចំនួន១៨ក្បាលទិសដៅភ្នំពេញទំងន់មធ្យម៦៥-៦៨គីឡូតំលៃ៧៣០០រក្នុង១គីឡូ។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

III-ការងារផ្សព្វផ្សាយ

⁃ បានសហការណ៍ជាមួយ មន្រ្តីNBP មាន លោក សេង សុភាព លោកហេង វ៉ាន់ថា បានប្រជុំផ្សព្វផ្សាយក្រុមតូចពីអត្ថប្រយោជន៍នៃទ្បជីវឌស្ម័ន នៅភូមិបឹងទ្បែង ឃុំជ្រៃឃ្មុំមានកសិករចូលរួម១០នាក់ស្រី៤នាក់ លទ្ធផល កសិករចាប់អារម្មណ៏សាងសង់ទ្បចំនួន២នាក់ ។

IV-ការងារប្រជុំ និងសិក្ខាសាលាផ្សេងៗ

⁃ លោកប្រធានការិយាល័យ បានជួបប្រជុំពិភាក្សាការងារ ជាមួយមន្រ្តី កម្មវិធីឡជីវឧស្ម័នចិន ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នៅការិយាល័យផលិតកម្ម និងបសុព្យាបាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter