ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង និងនៅឃុំធាយ ស្រុកបាភ្នំ អនុវត្តបាន២ ករណី។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៣
123

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ៖

ការការពារធនធានជលផល ៖ សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង និងនៅឃុំធាយ ស្រុកបាភ្នំ អនុវត្តបាន២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

- ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន៣១ មាត់

- របាំងព្រួលស្បៃមុងប្រវែង១.៥១០ ម៉ែត្រ

- បង្គោលចម្រឹងចំនួន៥៤០ ដើម

- ចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់ ២០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter