សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ 0១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ
⁃ សត្វគោចំនួន 364,799ក្បាល
⁃ សត្វក្របីចំនួន 18,268ក្បាល
⁃ សត្វសេះចំនួន 102ក្បាល
⁃ សត្វជ្រូកចំនួន 29,054ក្បាល
⁃ សត្វចៀមចំនួន 106ក្បាល
⁃ សត្វពពែចំនួន 2,604ក្បាល
⁃ សត្វមាន់ចំនួន 2,842,479ក្បាល
⁃ សត្វទាចំនួន 1,053,223ក្បាល។
2. ការងារចិញ្ចឹមសត្វ៖
ពិនិត្យមើលការចិញ្ចឹមសត្វគោរបស់កសិករឈ្មោះ ឡុង យាន នៅភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាង ដាំពូជស្មៅពន្លូតលក្ខចំនួន 30អា មានសត្វគោមេ 22ក្បាល បានណែនាំពីវិធានជីវសុវត្ថិភាព និងចែកថ្នាំសម្លាប់មេរោគឲ្យ 2លីត្រ។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
នាំចេញសត្វជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
- ស៊ុតទា 136,600គ្រាប់
- ស៊ុតមាន់ 15,900គ្រាប់
- ពិនិត្យលិខិតដឹកសត្វជ្រូកចំនួន 19ក្បាល ទិសដៅភ្នំពេញទំងន់មធ្យម 75-78គីឡូក្រាម តម្លៃ 7,600រៀល/គីឡូក្រាម។
2. ការងារសុខភាពសាធារណៈ
មន្ត្រីជំនាញប្រចាំសត្តឃាត បានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សម្រាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឱ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព។
3. ការងារបសុព្យាបាល
បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងអុតក្តាម និងដុំពកសត្វគោ សត្វក្របី ជាលទ្ធផល ចាក់អុតក្តាមបានសត្វគោ 388ក្បាល សត្វក្របី 69ក្បាល និងដុំពកបាន 88ក្បាល នៅស្រុកបាភ្នំ ស្រុកពារាំង ស្រុកស្វាយអន្ទរ។
III-ការងារផ្សព្វផ្សាយ
ចុះភូមិជ្រៃថ្មី ឃុំកោះរកា ផ្សព្វផ្សាយពីឡជីវឧស្ម័ន និងវិធានជីវសុវត្ថិភាពមួយចំនួនក្នុងការចិញ្ចឹមសត្វដើម្បីកាត់បន្ថយជំងឺផ្សេងៗ អ្នកចូលរួមមាន កម្មវិធីឡ02នាក់ ពេទ្យសត្វស្រុក01នាក់ ពេទ្យសត្វភូមិ01នាក់ មេភូមិ01នាក់ ប្រជាពលរដ្ឋ19នាក់ ស្រី13នាក់។