កសិករចិញ្ចឹមត្រីចំនួន១១៥ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមសរុប ១១១ តោន និងចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើស ជលផល នៅចំណុចអន្លង់វិល កន្លែងអភិរក្សជលផលផ្លូវភក់ ស្រុកពោធិរៀង អនុវត្តបាន០១ ករណី។
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៣
105

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ៖

១-ការងារវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន១១៥ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម មានត្រីប្រា ៦៦,៦០ តោន ត្រីពោ ៨ តោន ត្រីទីឡាព្យា ២,៨០ តោន ត្រីអណ្ដង ២០,៥០ តោន ត្រីឆ្ពិន ៣,៧៥ តោន ត្រីកាបសាមញ្ញ ១,១០ តោន ត្រីកាបឥណ្ឌា ២,៩៥ តោន ត្រីឆ្ដោរ ៥,៣០ តោន សរុប ១១១ តោន គិតជាថវិកាសរុបចំនួន ៦៦៤ ៦៤៥ ០០០ រៀល ស្មើ ១៦២ ១០៩ ដុល្លារ ។

២-ការការពារធនធានជលផល ៖

ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើស ជលផល នៅចំណុចអន្លង់វិល កន្លែងអភិរក្សជលផលផ្លូវភក់ ភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិរៀង អនុវត្តបាន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖

- លូស្បៃមុងចំនួន ១០ មាត់

- របាំងព្រួលស្បៃមុងប្រវែង៦៥០ ម៉ែត្រ

- បង្កោលចម្រឹងចំនួន២២០ ដើម

- ចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញ១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter