កសិករចិញ្ចឹមត្រីចំនួន៤៧គ្រួសារ បានប្រមូលផលត្រីសរុបចំនួន២៤,៧៥តោន និងចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកថ្មី ភូមិអង្គរយស ឃុំព្រែកអន្ទះ ស្រុកពោធិរៀងអនុវត្តបាន០១ ករណី។
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២៣
119

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ៖

១-ការងារវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន៤៧ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម មានត្រីប្រា ១៦,៥០ តោន ត្រីទីឡាព្យា ០,៦០ តោន ត្រីអណ្ដង ៥,៤៥ តោន ត្រីឆ្ពិន ០,៦០ តោន ត្រីកាបសាមញ្ញ ០,១០ តោន ត្រីកាបឥណ្ឌា ១,៥០ តោន សរុប ២៤,៧៥ តោន គិតជាថវិកាចំនួន ១៤៦ ១៥០ ០០០ រៀល ស្មើ ៣៥ ៦៤៦ ដុល្លារ ។

២-ការការពារធនធានជលផល ៖

ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ សហការជាមួយអាជ្ញាធរមូល ដ្ឋានឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកថ្មី ភូមិអង្គរយស ឃុំព្រែកអន្ទះ ស្រុកពោធិរៀងអនុវត្តបាន០១ ករណី ពីបទ នេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន លូស្បៃមុងចំនួន ០៩ មាត់ របាំងព្រួលស្បៃមុងប្រវែង៤៥០ ម៉ែត្រ បង្កោលចម្រឹងចំនួន១៥០ ដើម ចាក់លែងត្រីចម្រុះចូលទៅក្នុងធមជាតិវិញ១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter