លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៖
១-ការចូលរួមប្រជុំ/សិក្ខាសាលា ៖
នៅថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកនាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងលើកទិសដៅអនុវត្ដឆ្នាំ២០១៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចប្រជុំ និងពិធីបិទកិច្ចប្រជុំនៅរដ្ឋបាលជលផល ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង និងលោក យូ ណាវុធនាយរងផ្នែករដ្ឋបាលជលផលកំពង់លាវ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការរៀបចំផែនទីវៃឆ្លាតទៅនឹងអាកាសធាតុ និងផែនការបន្សាំ(CS- Map) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តព្រៃវែង។ រៀបចំដោយ៖ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម(DALRM) ។
២-ការការពារធនធានជលផល ៖
ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងផ្នែកផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផលនៅនៅចំណុចអូរថ្ងាន់ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ និងនៅចំណុចដើមត្នោតបីដើម ភូមិចំការកួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ដោយអនុវត្តបាន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន២៧ មាត់ របាំងព្រួលស្បៃមុងប្រវែង១ ២៥០ ម៉ែត្រ បង្គោលចម្រឹងចំនួន៥៦០ ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់ ២០ គ.ក្រ ។
The work results of Prey Veng Fisheries Administration District of Prey Veng Provincial Department of Agriculture, Forestry and Fisheries on Wednesday, February 3, 2023:
1- Attendance of meetings / workshops: On February 7 and 8, 2023, Mr. Prey Veng Fisheries Administration Director attended the opening ceremony of the meeting to review the work results of the fisheries sector in 2022, orientation in 2023 and the direction of implementation in 2014 at the Ministry of Agriculture, Forestry and Fisheries. Under the chairmanship of His Excellency Dith Tina, Minister of Agriculture, Forestry and Fisheries, and the closing ceremony of the meeting at the Fisheries Administration under the chairmanship of His Excellency Has Sareth, Secretary of State of the Ministry of Agriculture, Forestry and Fisheries.
On February 08, 2023, Mr. Ngin Sok, Deputy Director of Prey Veng Fisheries Administration District and Mr. You Navuth, Deputy Director of Fisheries Administration of Kampong Leav Province attended the Consultation Workshop on Climate Management and Adaptation Planning (CS-Map) at Prey Veng Provincial Department of Agriculture, Forestry and Fisheries. Prepared by: Department of Agricultural Land Resources Management (DALRM).
2-Protection of fishery resources: Prey Veng Fisheries Administration District led Stung Slout Fisheries Administration Division and Kampong Leav Fisheries Administration Division and Sangkat Fisheries Administration under the supervision of O Thnang Point, Prey Khla Village, Prey Kandeang Commune, Peam Ro District and Chamkar Village. Kuoy, Damrey Puon commune, Svay Antor district, with 2 cases of fishing with fishing nets. Exhibits were destroyed at the fishing site, including 27 lures, 1,250-meter-long nets, 560 poles, and 20 kg of mixed fish released into the wild.