សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២៣
114

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ2023 មានសកម្មភាពដូចខាងក្រោម៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ ⁃ សត្វគោចំនួន 364,799ក្បាល ⁃ សត្វក្របីចំនួន 18,268ក្បាល ⁃ សត្វសេះចំនួន 102ក្បាល ⁃ សត្វជ្រូកចំនួន 29,054ក្បាល ⁃ សត្វចៀមចំនួន 106ក្បាល ⁃ សត្វពពែចំនួន 2,604ក្បាល ⁃ សត្វមាន់ចំនួន 2,842,479ក្បាល ⁃ សត្វទាចំនួន 1,053,223ក្បាល។

2. ការងារចិញ្ចឹមសត្វ បានចុះណែនាំបច្ចេកទេសចិញ្ចឹមសត្វជ្រូកដល់កសិករនៅភូមិឃ្លាំង ឃុំឈើកាច់ចំនួន 2គ្រួសារ ឈ្មោះ ពេន សុគា មានសត្វជ្រូកមេ 3ក្បាល សត្វជ្រូកកូន 30ក្បាល ឈ្មោះ អោក បាន មានសត្វជ្រូកមេ 2ក្បាល សត្វជ្រូកកូន 13ក្បាល ដោយមានការចូលរួមពីមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក។ កសិករឈ្មោះ រៀម ស៊ីនឿន នៅភូមិពោធិ ឃុំបន្ទាយចក្រី មានសត្វជ្រូកមេ 10ក្បាល សត្វជ្រូកសាច់ 20ក្បាល សត្វជ្រូកកូន 50ក្បាលបានផ្តល់ថ្នាំសម្លាប់មេរោគចំនួន 2លីត្រ ណែនាំឲ្យធ្វើជីវសុវត្ថិភាពកន្លែងចិញ្ចឹម។ បង្កាត់សិប្បនិម្មិតសត្វគោបាន 1ក្បាល និងណែនាំពីវិធានការជីវសុវត្ថិភាពក្នុងការចិញ្ចឹមសត្វជ្រូក ផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នដល់កសិករឈ្មោះ ជុំ នាថ នៅភូមិតាដុក ឃុំដូនកឺង ស្រុកកំចាយមារ មានសត្វជ្រូកមេ 2ក្បាល សត្វជ្រូកកូន 13ក្បាល បានណែនាំពីការផ្តល់ចំណី ការចាក់ថ្នាំងការពារជំងឺ និងវិធានជីវសុវត្ថិភាព។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ នាំចេញសត្វជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា 117,600គ្រាប់ • ស៊ុតមាន់ 17,600គ្រាប់ • បានត្រួតពិនិត្យលិខិតដឹកសត្វជ្រូករស់ចំនួន 22ក្បាល ទិសដៅភ្នំពេញ ទំងន់មធ្យម ៧៥-៨០គីឡូក្រាម ១គីឡូក្រាម = ៧៥០០រៀល។

2. ការងារសុខភាពសាធារណៈ មន្ត្រីជំនាញប្រចាំសត្តឃាត បានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សម្រាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឱ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព។

III- ការងារប្រជុំ និងសិក្ខាសាលា លោកប្រធានបានដឹកនាំមន្រ្តីចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការរៀបចំផែនទីវៃឆ្លាតទៅនឹងអាកាសធាតុ និងផែនការបន្សាំ (CS-Map) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានសិក្ខាកាមចូលរួម 48រូប រៀបចំដោយ៖ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM)។

The activities of the Production and Veterinary Office of the Department of Agriculture, Forestry and Fisheries of Prey Veng Province on Wednesday, 3 Roch Khemak, Karl Chatva Sak BE 2566, which is on 08 February 2023, have the following activities:

I-Production 1. Animal statistics:4 364,799 cows, 18,268 buffaloes, 102 horses ,29,054 pigs, 6 106 sheep, 60 2,604 goats, 8 2,842,479 chickens, 1,053,223 ducks.

2. Animal husbandry Introduced pig raising techniques to farmers in Khleang village, Chheu Kach commune, 2 families named Pen Sokea have 3 main pigs, 30 young pigs named Ok have 2 main pigs, 13 young pigs with the participation From the District Office of Agriculture, Natural Resources and Environment. A farmer named Ream Sinoeun in Po village, Banteay Chakrei commune, who owns 10 sows, 20 sows, and 50 sows, provided 2 liters of disinfectant and recommended biological safety. Artificially bred 1 cow and introduced biosecurity measures in raising pigs to promote the benefits of biogas plant to farmers named Chum Neath in Ta Dok village, Daun Keung commune, Kamchay Mear district, there are 2 main pigs and 13 piglets. Food, vaccinations, disease prevention and biosecurity measures.

II-Veterinary Division

1. Animal traffic work Export live pigs and bird eggs to Phnom Penh and other provinces • 117,600 duck eggs • 17,600 chicken eggs • Inspected the letter transporting 22 live pigs to Phnom Penh, average weight 75-80 kg, 1 kg = 7,500 Riels.

2. Public health work Slaughterhouse officials continued to inspect pre-slaughter animals after the slaughter, but also to sell meat and animal products in the market to ensure the quality and safety of meat and animal products for consumers, and instructed slaughter owners as well as slaughterhouse traders to do so. Hygiene at the slaughterhouse and seal the animal hygiene certificate issued by the veterinarian at the slaughterhouse so that the buyer can see that these meat and animal products are really quality and safe.

III-Meetings and workshops The President led the officials to participate in the consultation workshop on the preparation of smart maps to climate and adaptation plan (CS-Map) at the Provincial Department of Agriculture, Forestry and Fisheries, with 48 participants, organized by: Department of Agricultural Resource Management (DALRM). .

ចំនួនអ្នកចូលទស្សនា
Flag Counter