កសិករចិញ្ចឹមត្រីចំនួន១៤៧ គ្រួសារ បានប្រមូលផលសរុប១០៩ តោន គិតជាថវិកាចំនួន៦១២ ៩២០ ០០០ រៀល ស្មើ១៤៩ ៤៩២ ដុល្លារ និងចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផលនៅចំណុចព្រែករមាស់ អនុវត្តបាន០១ ករណី។
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
117

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ៖

១-ការងារវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន១៤៧ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម មានត្រីប្រា៦៦,៦០ តោន ត្រីពោ១០,៧០ តោន ត្រីទីឡាព្យា ៣,២០ តោន ត្រីអណ្ដង២៤,៣០ ត្រីឆ្ពិន ១,៤០ តោន ត្រីកាព្តសាមញ្ញ ១ តោន ត្រីកាបឥណ្ឌា ១,៨០ តោនសរុប១០៩ តោន គិតជាថវិកាចំនួន៦១២ ៩២០ ០០០ រៀល ស្មើ១៤៩ ៤៩២ ដុល្លារ ។

២-ការការពារធនធានជលផល ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផលនៅចំណុចព្រែករមាស់ ភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ អនុវត្តបាន០១ ករណីពីបទ នេសាទដោយឧបករណ៍ស្បៃមុង។ វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន៖

- លូស្បែមុង ចំនួន១៥មាត់

- របាំងស្បៃមុងប្រវែង៩០០ម៉ែត្រ

- បង្គោលចម្រឹងចំនួន៣៥០ ដើម

- ចាក់លែងត្រីចម្រុះចំនួន២០គក្រ ។

The work results of Prey Veng Fisheries Administration of Prey Veng Provincial Department of Agriculture, Forestry and Fisheries on Tuesday, February 7, 2023:

1- Aquaculture work: 147 fish farmers harvested 66.60 tons of trout, 10.70 tons of trout, 3.20 tons of tilapia, 24.30 tons of catfish, 1.40 tons of catfish, 1 ton of common catfish and 1 ton of Indian snapper. 80 tons, a total of 109 tons in the budget of 612 920,000 Riels equal to 149 492 dollars.

2-Protection of fishery resources: Prey Veng Fisheries Administration District, led by Stung Slout Fisheries Administration Division and Sangkat Fisheries Administration, under the supervision of inspecting, preventing and cracking down on fishery crimes at Prek Romeas, Babong Village, Babong Commune, Peam Ro District, implemented 1 case of fishing with mosquito nets. Exhibits destroyed at the fishing site include: 15 mosquito nets, 900-meter-long mosquito nets, 350 poles, 20 kg of mixed fish.

ចំនួនអ្នកចូលទស្សនា
Flag Counter