សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធអ្នកបង្កាត់ពូជដំណាំនិងបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់អ្នកផលិតនិងអាជីវករគ្រាប់ពូជស្រូវខេត្តព្រៃវែង(a workshop was held to disseminate the Law on Plant Variety Control and Plant Breeder's Rights and
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
286

ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធអ្នកបង្កាត់ពូជដំណាំនិងបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់អ្នកផលិតនិងអាជីវករគ្រាប់ពូជស្រូវខេត្តព្រៃវែង ក្រោមអធិបតិភាពឯឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវនិងនាំចេញអង្ករ។ រៀបចំដោយអង្គភាពអនុវត្តន៌គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ក្នុងគោលបំណង៖

១.លើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធជាពិសេសអ្នកផលិតគ្រប់ពូជនិងពាណិជ្ជករគ្រាប់ពូជអំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងការអនុវត្តន៌តាមគោការណ៌ច្បាប់និងលិខិតបទដ្ឋានខក្រោមច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។

២.បង្កើនការយល់ដឹងដល់អ្នកផលិតគ្រប់ពូជអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការស្វែងរកការចុះបញ្ជីគ្រាប់ពូជ វិញ្ញាបនបត្រញ្ជាក់គុណភាពគ្រាប់ពូជនិងស្នើសុំអាជ្ញាធរអាជីវកម្មគ្រាប់ពូជដើម្បីដំណើរការអាជីវកម្មរបស់របស់ពួកគេស្របតាមច្បាប់។

៣.បង្កើតការយល់ដឹងដល់អ្នកនាំចូលនាំចេញគ្រាប់ពូជដំណាំអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញនិងចែកចាយគ្រាប់ពូជដំណាំ។

៤.បង្កើនការយល់ដឹងដល់អ្នកលក់គ្រាប់ពូជពីរកាតាព្វកិច្ចនិងតម្រូវការនិងការទទួលខុសត្រូវក្នុងអាជីវកម្មរបស់ខ្លួនដូចជាផលិតគ្រាប់ពូជលក់លើទីផ្សាបានត្រូវមានស្តង់ដារគុណភាពលិខិតអនុញ្ញាតធ្វើអាជីវកម្ម្មពូជដំណាំ វិញ្ញាបនបត្រគុណភាពនិងឯកសារពាក់ព័ន្ធផ្សេងទៀត។

៥.ជំរុញបការចូលរួមសហការអនុវត្តច្បាប់ច្បាប់ឈានទៅកាត់បន្ថយសកម្មភាពខុសច្បាប់ក្នុងឧស្សាហកម្មគ្រាប់ពូជរក្សាបាននូវសមធម៌រវាងអ្នកផ្គត់ផ្គង់គ្រាប់ពូជនិងអ្នកប្រើប្រាស់ផ្ដល់ឱកាសដល់កសិករនិងអ្នកដាំដុះ ដើម្បីទទួលបានមានគុណភាពស្របតាមស្តង់ដារ ដើម្បីលើកកំពស់អត្ថប្រយោជន៍ការផលិតរបស់ពួកគេ។ អ្នកចូលរួមសរុបចំនួន៤៦នាក់ស្រី១០នាក់។

 

On Tuesday, February 7, 2023, at Prey Veng Provincial Department of Agriculture, Forestry and Fisheries, a workshop was held to disseminate the Law on Plant Variety Control and Plant Breeder's Rights and Legal Standards. Pursuant to the Law on Rice Seed Producers and Traders in Prey Veng Province under the chairmanship of HE Kith Seng, Undersecretary of State, Ministry of Agriculture, Forestry and Fisheries of the National Project Implementation Unit for the rice production promotion and export program. Prepared by the National Project Implementation Unit for the Rice Production and Rice Export Promotion Program for:

1. Raise awareness among stakeholders, especially seed producers and seed traders, about their roles and responsibilities in complying with the principles, rules and regulations under the Law on Plant Variety Control and Breeder Rights. Crop varieties.

2. Raise awareness of all seed producers about their obligation to seek seed registration, seed quality certification, and request the Seed Business Authority to conduct their business in accordance with the law.

3. Raise awareness among grain importers about their obligation to apply for import and export licenses and seeds.

4. Raise awareness of seed sellers about their duties and responsibilities and responsibilities in their business, such as producing seeds for sale on the market, having quality standards, business licenses, seeds, quality certificates and other relevant documents.

5. Promote law enforcement cooperation to reduce illegal activities in the seed industry, maintain equity between seed suppliers and consumers, provide opportunities for farmers and growers to achieve quality standards. Elevate their production benefits. A total of 46 participants, 10 females.

ចំនួនអ្នកចូលទស្សនា
Flag Counter