លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បត៍ ១២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ៖
១-ការងារវារីវប្បកម្ម ៖
កសិករចិញ្ចឹមត្រីចំនួន៥៧ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម មានត្រីប្រា២០,៩៥ តោន ត្រីពោ០,៨០ តោន ត្រីទីឡាព្យា០,៧០ តោន ត្រីអណ្ដែង៧,៦៥ តោន ត្រីឆ្ពិន០,២០ តោន ត្រីកាបសមញ្ញ០,២០ តោន សរុប៣០,៥០ តោន គិតជាថវិកាចំនួន១៦៦ ០០០ ០០០ រៀល ស្មើ៤០ ៤៨៨ ដុល្លារ ។
២-ការចូលរួមសិក្ខាសាលា ៖
នាយ នាយរងខណ្ឌ និងផ្នែករដ្ឋបាលជលផល និងលោក អ៊ុន អូន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគាំទ្រកិច្ចសហការ ការធ្វើផែនការ និងប្រព័ន្ធរបាយការណ៍ ការគាំទ្រជលផលថ្នាក់ខេត្ដជាមួយរដ្ឋបាលជលផល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង ។
៣-ការការពារប្រភពធនធានជលផល ៖
នៅយប់ថ្ងៃទី០១ ខែកុម្ភៈ វេលាម៉ោង៩ម៉៣០ នាទី ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលទួលតាកែវ និងពារាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ស្រុកពោធិរៀង និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គីប្រាំពីរមករា ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកកេះ ភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង ដោយឃាត់ចាប់បានបទល្មើស ០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ឧបករណ៍ឆក់ ។
វត្ថុតាងត្រូវបានឃាត់ទុកជាបណ្ដោះអាសន្នរួមមាន៖
- ទូកជ័រស្មាច់០១ គ្រឿង
- ឧបករណ៍ឈិបយន្ត ០១ វង់
- ម៉ាស៊ីនកាណូតកម្លាំង ១៨ សេហ្វ
- ពណ៍ក្រហម ០១ គ្រឿង
- ឧបករណ៍ឆក់(អាំងវែទ័រ) ០១ គ្រឿង
- អាគុយ៧០អំពែរ ០១ គ្រឿង
- ខ្សែភ្លើងប្រវែង ០៦ ម៉ែត្រ ចាក់លែងត្រីចម្រុះទម្ងន់ ១០ គ.ក្រ ។
The work of Prey Veng Fisheries Administration of Prey Veng Provincial Department of Agriculture, Forestry and Fisheries on Thursday, February 12, 2023:
1- Aquaculture work: Fifty-seven fish farmers harvested 20.95 tons of trout, 0.80 tons of trout, 0.70 tons of tilapia, 7.65 tons of catfish, 0.20 tons of catfish and 0.20 tons of common catfish, for a total of 30 fish. 50 tons with a budget of 166,000,000 Riels equal to 40,488 dollars.
2- Participation in the workshop: Deputy Chief of Khan and Fisheries Administration and Mr. Un Oun attended the consultative workshop on supporting the cooperation, planning and reporting system of the Provincial Fisheries Support with the Fisheries Administration at the meeting hall of the Department of Agriculture, Forestry and Fisheries of Prey Veng.
3-Protection of fishery resources: On the night of February 1, at 9:30 AM, Prey Veng Fisheries Administration District led the Kampong Leav Fisheries Administration Division and Tuol Takeo and Pearang Fisheries Administration Sangkat in cooperation with Prek Chrey Administrative Police Station, Po Rieng District and Bang Samaki 7 Makara Fisheries Community Committee. Inspected and cracked down on fishery crimes at Prek Ke point, Anlong Trea village, Prek Chrey commune, Por Rieng district, arresting 1 case for fishing with electric tools. The exhibits temporarily detained include: - 1 plastic boat - 1 circuit device 18F power boat engine - 1 red - 1 shock device (inverter) - One battery of 70 amperes 06-meter cable to release mixed fish weighing 10 kg.