លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ៖
១-ការងារវារីវប្បកម្ម ៖
កសិករចិញ្ចឹមត្រីចំនួន៦០ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម មានត្រីប្រា១៧,៨០ តោន ត្រីពោ១,៣០ តោន ត្រីទីឡាព្យា៣,៥៥០ តោន ត្រីអណ្ដែង៩,១៥ តោន ត្រីឆ្ពិន០,៩០ តោន ត្រីកាបសមញ្ញ០,២០ តោន ត្រីកាបឥណ្ឌា០,២០ តោន សរុប៣៣,១០ តោន គិតជាថវិកាចំនួន ១៩៤ ១២៥០ ០០០ រៀល ស្មើ៤៧ ៣៤៨ ដុល្លារ ។
២-ការផ្សព្វផ្សាយច្បាប់ជលផល ៖
លោក ងិន សុខ នាយរងខណ្ឌ បានដឹកនាំនាយ នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលពាមរក៍ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបាភ្នំ បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផល និងឯកសារពាក់ព័ន្ធ នៅភូមិខ្សាច់សរ៍ ឃុំរក្សជ័យ ស្រុកបាភ្នំ មានប្រជាពលរដ្ឋចូលរួមចំនួន៦៩ នាក់ (ស្រី១៤ នាក់) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម