សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ ចុះណែនាំនិងផ្ស្ពព្វផ្សាយពីការចិញ្ចឹមជ្រូក ដល់កសិករ ខាត់ កំសាន នៅភូមិស្វាយរគេះ ឃុំត្រពាំងស្រែ មាន ជ្រូកសាច់១៨ក្បាល បានណែនាំឲ្យគាត់ធ្វើអនាម័យ និងអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំ និងផ្តល់ថ្នាំសំលាប់មេរោគ២លិត្រ ។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
• ស៊ុតទា ១១៧៦០០គ្រាប់។
• ស៊ុតមាន់១៧៦០០គ្រាប់។
2. ការងារសុខភាពសាធារណៈ
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។
3. ការងារបសុព្យាបាល
⁃ ដឹកនាំពេទ្យសត្វភូមិ ដោយសហការណ៍ជាមួយ អាជ្ញាធរដែនដី ចុះចាក់វ៉ាក់ សាំង ការពារជំងឺដុំពកគោក្របី បាន គោ២៤១ក្បាល នៅស្រុកពាមជរនិងស្រុកព្រះស្តេច និងវ៉ាក់សាំងអុតក្តាមបានគោ១២៤ក្បាល នៅស្រុកពាមរក៍ ។
⁃ ចុះពិនិត្យ និងព្យាបាលគោឈឺ ៨ក្បាល (សង្ស័យជំងឺអុតក្តាម) នៅភូមិគោកគង់ត្បូងឃុំគោកគង់លិចបានណែនាំ ពីវិធានការណ៏អនាម័យ ការព្យាបាលជំងឺ និងផ្តល់ថ្នាំប្លឺមេទិលឡែនអស់៤លិត្រ ។
III-ការប្រជុំ និងសិក្ខាសាលាផ្សេងៗ
⁃ សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលិន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។ ដោយមានការចូលរួមលោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ និងលោក លោកស្រីនាយ នាយរងខណ្ឌ័ លោក លោកស្រីប្រធានអនុប្រធានការិយាល័យជុំវិញមន្ទីរ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទសរុប ៤០នាក់ ។