សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២៣
181

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ ៖⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល

2. ការងារចិញ្ចឹមសត្វ

⁃ ចុះណែនាំបច្ចេកទេសចិញ្ចឹមជ្រូក ពីវិធានការជីវសុវត្ថិភាព ការតាមដានជំងឺ កាបង្កាត់សិប្បនិមិត្ត និងផ្សព្វផ្សាយពីទ្បជីវឌស្ម័ន ដល់កសិករ ឈ្មោះ ជុន សុភា ភូមិបឹងទ្បែង ឃុំជ្រៃឃ្មុំ មានជ្រូកសាច់១២ក្បាល មេ៣ក្បាល និងផ្តល់ថ្នាំសំលាប់មេរោគ២លីត្រ។ ⁃ បង្កាត់សិប្បនិម្មិតគោបាន១មេ និងបានណែនាំពីវិធានការការពារជំងឺ ការចាក់វ៉ាក់សាំង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នដល់ម្ចាស់សត្វនៅភូមិចំណងទាក ឃុំពាមុន្ទារ ស្រុកកំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ១២៥៦៤០គ្រាប់

• ស៊ុតមាន់១៧៩០០គ្រាប់

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

3. ការងារបសុ

⁃ ដឹកនាំពេទ្យសត្វភូមិ ដោយសហការណ៍ជាមួយ អាជ្ញាធរដែនដី ចុះចាក់វ៉ាក់ សាំង ការពារជំងឺដុំពកគោក្របី បាន ១៨៩ក្បាល នៅស្រុកពោធ៍រៀង និងស្រុកស្វាយអន្ទរ ។

III- ផ្នែកផ្សព្វផ្សាយ

⁃ ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃការប្រើប្រាស់ឡជីវខុស្ម័ន នៅភូមិ ចចក១ ឃុំមេបុណ្យ មានការចូលរួមពីកសិករ ១១នាក់ ស្រី១០នាក់ ។

IV- ផ្នែកមន្ទីរពិសោធន៍

⁃ សហការណ៍ជាមួយមន្រ្តី នៃវិទ្យា ស្ថានជាតិស្រាវជ្រាវជម្ងឺឆ្លងសត្វចុះយកវត្ថុវិភាគលើមាន់១០ក្បាលទា១០ក្បាល នៅស្រុកកំពង់ត្របែក និងយកសត្វចង្កៀលខ្យងចំនួន2 ក្បាល និងសត្វខ្វែកចំនួន2ក្បាល បញ្ជួនទៅ អគ្គនាយក ដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ ។

V- ការប្រជុំ និងសិក្ខាសាលាផ្សេងៗ

⁃ មន្រ្តីប្រចាំស្រុកពោធ៍រៀងបានចូល រួមប្រជុំជាមួយក្រុមប្រឹក្សាស្រុក ។

ចំនួនអ្នកចូលទស្សនា
Flag Counter