ថ្ងៃពុធ ១១ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្រ្ដបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម រៀបចំដោយក្រុមការងារយេនឌ័រនិងកុមារនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារយេរឌ័រនិងកុមារប្រចាំក្រសួង លោក អ៊ុក សំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទង និងលោកស្រី បន វុទ្ធា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងនិងជាប្រធានក្រុមការងារយេឌ័រប្រចាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង លោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
គោលបំណង៖
- ផ្សព្វផ្សាយអោយបានទូលាយនូវគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្រ្ដបញ្រ្ជាបយេនឌ័រ ក្នុងវិស័យកសិកម្ម២០២២-២០២៦។
- ដើម្បីយកទៅអនុវត្តន៌អោយមានភាពរលូនក្នុងសកម្មភាពបញ្រ្ជាបយេនឌ័រក្នុងការងារស្នូលរបស់អង្គភាពពាក់ពាក់ព័ន្ធនឹងការងារអភិវឌ្ឃន៌វិស័យកសិកម្ម។
សមាសភាពអញ្ជើញចូលរួមសរុបចំនួន៥០នាក់ស្រី២៦នាក់។