មន្រ្តីជំនាញបានចុះយកវត្ថុវិភាគលើជ្រូក១៤ក្បាល គោ៤ក្បាល ដើម្បីរកវត្តមានជំងឺរលូតកូន និងប៉េស្ត៍ជ្រូកអាហ្វ្រិក នៅសត្តឃាតក្រុងព្រៃវែង និងពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ។
ចេញ​ផ្សាយ ៣១ មករា ២០២៣
140

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល ។

2. ការងារចិញ្ចឹមសត្វ

⁃ ចុះណែនាំបច្ចេកទេសចិញ្ចឹមជ្រូកដល់ កសិករឈ្នោះ រដ្ឋា ចិញ្ចិមជ្រូក២៧ក្បាល ភូមិបារាយណ៍លិច នៅសង្កាត់បារាយណ៍ និងចុះតាមដានជម្ងឺដុំពកលើគោ ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ៩៨៨០០គ្រាប់

• ស៊ុតមាន់១៧៨០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

3. ការងារបសុព្យាបាល

⁃ ដឹកនាំពេទ្យសត្វភូមិចុះ ព្យាបាលគោឈឺចំនួន២ក្បាល នៅភូមិត្រោក ឃុំជីផុច និងតាមដានសុខភាពសត្វស្លាប នៅទួលពន្ធ័តាឡី ភូមិទព័ស្ដេច ឃុំ ធាយ សត្វមានសុខភាពល្អ ចំពោះកូនតូចៗភាកច្រើនស្គម និងខ្វះចំណី និងងាប់លើបក្សីចាស់ៗ និងកូនតូចៗធ្លាក់ ពីសំបុក( សត្វខ្វែកនិងចង្កៀលខ្យង) ។

⁃ ចាក់វ៉ាក់សាំងដុំពកគោក្របី ដោយសហការណ៍ជាមួយ មេភូមិសំបួ ឃុំព្រែកសំបួរ បានគោ ៣៨ក្បាល។

III- ការប្រជុំ និងសិក្ខាសាលាផ្សេងៗ

⁃ លោកប្រធានការិយាល័យបាន ចូលរួមប្រជុំសប្តាហ៍នៅមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព លោកប្រធានមន្ទីរ ។

IV- ផ្នែកមន្ទីរពិសោធន៍

⁃ មន្រ្តីជំនាញបានចុះយកវត្ថុវិភាគលើជ្រូក១៤ក្បាល គោ៤ក្បាល ដើម្បីរកវត្តមានជំងឺរលូតកូន និងប៉េស្ត៍ជ្រូកអាហ្វ្រិក នៅសត្តឃាតក្រុងព្រៃវែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter