មន្ត្រីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ និងផ្តល់ថ្នាំសម្លាប់មេរោគដល់ប្រជាពលរដ្ឋ។
ចេញ​ផ្សាយ ២៧ មករា ២០២៣
123

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រសប្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្

⁃ គោ 364.799ក្បាល

⁃ ក្របី18.268ក្បាល

⁃ សេះ102ក្បាល

⁃ ជ្រូក29.054ក្បាល

⁃ ចៀម106ក្បាល

⁃ ពពែ2.604ក្បាល

⁃ មាន់2.842.479ក្បាល

⁃ ទា 1.053.223ក្បាល ។

2. ការងារចិញ្ចឹមសត្វ

⁃ ចុះចែកថ្នាំសម្លាប់មេរោគ៨លិត្រដល់កសិករឈ្មោះ អូន វ៉ា មានមេជ្រូក៨ក្បាល បា១ក្បាល កូន៣០ ក្បាល កសិករ ឃុត និមិត្ត មានមេជ្រូក៣ក្បាល កូន៧ក្បាល កសិករឈ្មោះ មិន ណាយ មានមេជ្រូក៤ក្បាល កូន៥ក្បាល កសិករឈ្មោះ ឡូញ សុវណ្ណ មានមេជ្រូក៨ ក្បាល កូន១៥ក្បាល នៅភូមិស្គា ឃុំគោខ្ចក ស្រុកកំពង់ត្របែក កសិករណយ សាបាន នៅភូមទួលតារី ឃុំច្រេស មានមេជ្រូក២២ក្បាល កូនជំទើ៤៤ក្បាល សាច់១១ក្បាល បានណែនាំឲ្យគាត់ធ្វើវ៉ាក់សាំងការពារពិសេសជីវសុវតិភាពឲ្យបានត្រឹមត្រូវ និងចែកថ្នាំសំលាប់មេរោគ២លីត្រឲ្យគាត់។

⁃ បង្កាត់សិប្បនិម្មិតគោបាន ១មេ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នដល់ម្ចាស់សត្វ នៅភូមិខ្លំ ឃុំពាមុន្ទារ ស្រុកកំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ១០៦៧០០គ្រាប់។

• ស៊ុតមាន់១៨៥០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

3. ការងារបសុព្យាបាល

- ចុះត្រួតពិនិត្យមើលជម្ងឺសត្វរបស់ប្រជាកសិករនៅភូមិ ព្រៃក្តួច ឃុំល្វា មានគោឈឺ23ក្បាល(ពងបែកក្នុងមាត់និងឈឺជើង)សង្ស័យជាជម្ងឺអុតក្តាម បានណែនាំនូវវិធានការជីវសុវត្ថិភាព អនាម័យនិងវិធីប្រើប្រាស់ថ្នាំប្លឺមេទីឡែន ។

- ផ្តល់ថ្នាំប្លឺមេទីឡែនចំនួន២៥លីត្រដល់ម្ចាស់សត្វដែលមានសត្វឈឺ និងផ្តល់ថ្នាំព្យាបាលម្ជុល ស៊ឺរ៉ាង ថ្នាំប្លឺមេទីឡែន5លីត្រទុកឲ្យភ្នាក់ងារសុខភាពសត្វភូមិដើម្បីព្យាបាល និងចែកបន្តថ្ងៃក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter