មន្ត្រីជំនាញបានចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៏នៃការប្រើឡជីវឧស័្មន និងសហការជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវជំងឺឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថុវិភាគលើសត្វមាន់ 20ក្បាល និងសត្វទា 20ក្បាលនៅស្រុកស្វាយអន្ទរ និងស្រុកកំពង់ត្របែក។
ចេញ​ផ្សាយ ២៦ មករា ២០២៣
128

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៤កើតខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ៖ ⁃ សត្វគោចំនួន 364,799ក្បាល ⁃ សត្វក្របីចំនួន 18,268ក្បាល ⁃ សត្វសេះចំនួន 102ក្បាល ⁃ សត្វជ្រូកចំនួន 29,054ក្បាល ⁃ សត្វចៀមចំនួន 106ក្បាល ⁃ សត្វពពែចំនួន 2,604ក្បាល ⁃ សត្វមាន់ចំនួន 2,842,479ក្បាល ⁃ សត្វទាចំនួន 1,053,223ក្បាល។

2. ការងារចិញ្ចឹមសត្វ

ចុះណែនាំបច្ចេកទេសចិញ្ចឹមសត្វ នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ របស់កសិករឈ្មោះ នៅ យីម មានសត្វជ្រូកមេ 21ក្បាល សត្វជ្រូកកូន 38ក្បាល សត្វជ្រូកសាច់ 62ក្បាល។ កសិករឈ្មោះ សាន សៀន មានសត្វជ្រូកមេ 5ក្បាល សត្វជ្រូកសាច់ 5ក្បាល សត្វជ្រូកកូន 2ក្បាល នៅភូមិពោធ៍ ឃុំបន្ទាយចក្រី។ កសិករឈ្មោះ ធា នី មានសត្វជ្រូកសរុប 42ក្បាល សត្វជ្រូកមេ 6ក្បាល សត្វជ្រូកជំទង់ 15ក្បាល សត្វជ្រូកកូន 21ក្បាល នៅភូមិខ្សុំជេីង ឃុំកំពង់ពពិល ស្រុកពារាំង។ កសិករឈ្មោះ យឹម សារ៉េត មានសត្វគោ 23ក្បាល នៅភូមិបឹងទ្បែង ឃុំជ្រៃឃ្មុំ និងបានជួសជុល និងប្តូរចង្រ្កានឡជីវឧស្ម័ន។ កសិករឈ្មោះ គឹម ថន នៅភូមិតាអោង ឃុំអន្សោង ចិញ្ចឹមសត្វមាន់មេចំនួន 100ក្បាល សត្វមាន់ឈ្មោល 15ក្បាល និងសត្វមាន់កូនចំនួន 350ក្បាល បានផ្តល់ថ្នាំសម្លាប់មេរោគចំនួន 12លីត្រដល់អ្នកចិញ្ចឹម។ បន្តបង្កាត់សិប្បនិម្មិតសត្វគោបាន 1ក្បាល នៅស្រុកអូរាំងឪ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតសត្វទា 996,700គ្រាប់

• ស៊ុតសត្វមាន់ 17,500គ្រាប់។

2. ការងារសុខភាពសាធារណៈ

មន្ត្រីជំនាញប្រចាំសត្តឃាត បានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សម្រាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឱ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព។ 3. ការងារបសុព្យាបាល បានដឹកនាំពេទ្យសត្វភូមិ ដោយសហការជាមួយមេភូមិសំបួរ ឃុំព្រែកសំបួរ ចុះចាក់វ៉ាក់សាំងជំងឺដុំពកសត្វគោ បានសត្វគោ 35ក្បាល។ ចុះពិនិត្យ និងព្យាបាលសត្វគោឈឺ 1ក្បាល សង្ស័យជំងឺដុំពក នៅភូមិ បឹងកំពត ឃុំបន្ទាយចក្រី។

III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំ

ចុះផ្សព្វផ្សាយអត្ថប្រយោជន៏នៃការប្រើឡជីវឧស្មន័ នៅភូមិព្រៃក្ដូច ឃុំ ឈើកាច់ មានការចូលរួមពីលោក ហេង វន្ថា មន្រ្តី(NBP) លោក ឃុន សាឃន់ និងកសិករចូលរួមចំនួន 11នាក់ ស្រី 2នាក់ ក្នុងនោះមានកសិករ 1នាក់ បានស្ម័គ្រចិត្ត សាងសង់ឡរទំហំ 4ម៉ែត្រគូប គាត់មានសត្វគោ 7ក្បាល។ លោកប្រធានការិយាល័យបានចូលរួមប្រជុំកែសម្រួលអនុក្រិត្យ១០៨ អនក្រ.បក នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

IV-ផ្នែកមន្ទីរពិសោធន៍

បានសហការជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវជំងឺឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថុវិភាគលើសត្វមាន់ 20ក្បាល និងសត្វទា 20ក្បាលនៅស្រុកស្វាយអន្ទរ និងស្រុកកំពង់ត្របែក។

ចំនួនអ្នកចូលទស្សនា
Flag Counter