កសិករចិញ្ចឹមត្រីចំនួន២៤ គ្រួសារ បានប្រមូលផលត្រី សរុបចំនួន២២,៦០ តោន។
ចេញ​ផ្សាយ ២៦ មករា ២០២៣
116

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ៖

ការងារវារីវប្បកម្ម ៖ កសិករចិញ្ចឹមត្រីចំនួន២៤ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមានត្រី ប្រា១០,៣០ តោន ត្រីពោ៣,៣០ តោន ត្រីទីឡាព្យា១,៦០ តោន ត្រីអណ្ដែង៥,៦០ តោន ត្រីឆ្ពិន០,៨៥ តោន ត្រីកាបសមញ្ញ០,៤៥ តោន ត្រីកាបឥណ្ឌា០,៥០ តោន សរុប២២,៦០ តោន គិតជាថវិកាចំនួន១៣៤ ០០០ ០០០ រៀល ស្មើ៣២ ៦៨៣ ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter