នៅថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណ:អភិបាលខេត្ត និងជានាយកគម្រោងថ្នាក់ខេត្តនៃកម្មវិធីRice-SDP និងលោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង អញ្ជើញចូលរូមជាអធិបតីភាព កិច្ចប្រជុំពិភាក្សាជាមួយតំណាងសហគមន៍កសិកម្មស្តីពីភាពជាដៃគូររវាងសហគមន៍កសិកម្មជាមួយរោងម៉ាស៊ីនកិនស្រូវនៅខេត្តព្រៃវែង លើផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមបេសកកម្មមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីអង្គភាពPIOនៃកម្មវិធីRice-SDP មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងតំណាងសហគមន៍កសិកម្ម សរុបចំនួន៥២នាក់។ កិច្ចប្រជុំនេះ រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការឧបត្ថម្ភដោយអង្គភាពPIO នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករRice-SDP។
គោលបំណង៖
- ពិភាក្សាពីលទ្ធភាព សមត្ថភាព របស់សហគមន៍កសិកម្មក្នុងការផលិតស្រូវចំណី និងស្រូវពូជ
- ការធ្វើផែនការសហការរវាង សហគមន៍កសិកម្ម និងម៉ាស៊ីនកិនស្រូវក្នុងការធ្វើផលិតកម្មតាមកិច្ចសន្យា
- ពិភាក្សាពីបញ្ហាផ្សេងៗរបស់សហគមន៍កសិកម្ម។
សម្របសម្រួលដោយ៖
- លោក អ៊ី កាឌុំ ប្រធានការិយាល័យផែនការគណនេយ្យ
- លោក ហាំង សុភារ៉ា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម
- លោកស្រី អាត ឌីណា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាម្រាញ់ និងនេសាទខេត្តព្រៃវែង។