នៅថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្តៀង និងរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែង នៅខេត្តព្រៃវែង៖
១-រោងម៉ាស៊ីនកិនស្រូវ ឈិត ប៉ុនថន នៅក្រុងព្រៃវែង និងស្រុកស្វាយអន្ទរ
២-រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ នៅស្រុកស្វាយអន្ទរ
៣-រោងម៉ាស៊ីនកិនស្រូវ រស់ ណេង នៅស្រុកស្វាយអន្ទរ។
គោលបំណង៖
- ចុះសិក្សាពីលទ្ធភាព សមត្ថភាព របស់រោងម៉ាស៊ីន ក្នុងការប្រមូលទិញស្រូវ សម្ងួត និងការកែច្នៃអង្ករ
- ការធ្វើផែនការសហការរវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្មក្នុងការធ្វើផលិតកម្មតាមកិច្ចសន្យា
- ពិភាក្សាពីបញ្ហាផ្សេងៗរបស់រោងម៉ាស៊ីនកិនស្រូវ។
សម្របសម្រួលដោយ៖
- លោក អ៊ី កាឌុំ ប្រធានការិយាល័យផែនការគណនេយ្យ
- លោក ហាំង សុភារ៉ា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម
- លោកស្រី អាត ឌីណា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាម្រាញ់ និងនេសាទខេត្តព្រៃវែង។