ការវាយតម្លៃរបស់គម្រោង PADEE គម្រោង S-RET កម្មវិធី ASPIRE និងគម្រោង AIMS ដែលបានទទួលហិរញ្ញវត្ថុរបស់ IFAD ដោយផ្តោតលើការចូលរួមរបស់ស្រ្តីក្នុងកិច្ចការសង្គម និងកែលំអរជីវភាពគ្រួសារ នៅខេត្តព្រៃវែង។
ចេញ​ផ្សាយ ២៣ មករា ២០២៣
187

នៅព្រឹកថ្ងៃចន្ទ ០២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក សំ សារុន ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រៃវែង បានសម្របសម្រួលក្រុមបេសកកម្មសិក្សាឯករាជ្យរបស់ IFAD ដឹកដោយ ឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃរបស់គម្រោង PADEE គម្រោង S-RET កម្មវិធី ASPIRE និងគម្រោង AIMS ដែលបានទទួលហិរញ្ញវត្ថុរបស់ IFAD ដោយផ្តោតលើការចូលរួមរបស់ស្រ្តីក្នុងកិច្ចការសង្គម និងកែលំអរជីវភាពគ្រួសារ

នៅក្នុងដំណើរបេសកកម្មរបស់ក្រុមវាយតម្លៃនេះ នឹងប្រជុំពិភាក្សាជាមួយមន្ត្រីអនុវត្តន៍គម្រោង/កម្មវិធី និងចុះមើលសកម្មភាពនៅទីវាលផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter