វារីវប្បករចិញ្ចឹមត្រីនៅស្រុកស្វាយអន្ទរ ពោធិ៍រៀង និងស្រុកពាមរក៍ ខេត្តព្រៃវែង បានប្រមូលផលត្រីប្រាសាច់ ត្រីទីឡាព្យា ត្រីអណ្តែង ត្រីឆ្ពិន ត្រីឆ្តោរ និងត្រីពោ សរុបចំនួន១០៤,៣តោន។
ចេញ​ផ្សាយ ២០ មករា ២០២៣
208

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វារីវប្បករចឹញ្ចឹមត្រីនៅត្រីនៅឃុំដំរីពួន ស្រុកស្វាយអន្ទរចំនួន ៤គ្រួសារ នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ចំនួន ២គ្រួសារ នៅឃុំបាបោង និងឃុំពាមក៍ ស្រុកពាមរក៍ ចំនួន ២គ្រួសារ បានលក់ត្រីប្រា ៩២,៥តោន ត្រីពោ ៦តោន ត្រីទីឡាព្យា ១តោន ត្រីអណ្ដែង ១,៥តោន ត្រីឆ្ដោរ ២,៦តោន ត្រីឆ្ពិន ០,៧តោន  សរុប ១០៤,៣តោន។

- តម្លៃត្រីប្រា ៤៣ ០០០៛/គ.ក្រ

- តម្លៃត្រីពោ ៧ ០០០៛/គ.ក្រ

- តម្លៃត្រីទីឡាព្យា ៧ ៥០០៛/គ.ក្រ

- តម្លៃត្រីអណ្ដែង ៧ ៥០០៛/គ.ក្រ

- តម្លៃត្រីត្រីឆ្ដោរ ១០ ០០០ ៛/គ.ក្រ

- តម្លៃត្រីត្រីឆ្ពិន ៨ ០០០ ៛/គ.ក្រ។

ចំណូលសរុប ៤៩០ ១០០ ០០០៛។

ចំនួនអ្នកចូលទស្សនា
Flag Counter