សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ ⁃ សត្វគោចំនួន 364,799ក្បាល ⁃ សត្វក្របីចំនួន 18,268ក្បាល ⁃ សត្វសេះចំនួន 102ក្បាល ⁃ សត្វជ្រូកចំនួន 29,054ក្បាល ⁃ សត្វចៀមចំនួន 106ក្បាល ⁃ សត្វពពែចំនួន 2,604ក្បាល ⁃ សត្វមាន់ចំនួន 2,842,479ក្បាល ⁃ សត្វទាចំនួន 1,053,223ក្បាល។
2. ការងារចិញ្ចឹមសត្វ
បន្តចុះណែនាំបច្ចេកទេសចិញ្ជឹមសត្វជ្រូកមេ ការថែទាំសត្វជ្រូកកូន និងសត្វជ្រូកសាច់ដល់កសិករឈ្មោះ ដួន សុន មានសត្វជ្រូក 27ក្បាល។ កសិករចិញ្ចឹមសត្វគោឈ្មោះ សួន វ៉ាន់ មានសត្វគោ 16ក្បាល នៅសង្កាត់បារាយណ៏ គាត់ដាំស្មៅចំណីសត្វចំនួន 80អា។ កសិករឈ្មោះ ណាក ស៊ាត នៅភូមិឬស្សីជួរ ឃុំបឹងព្រះ មានសត្វជ្រូកមេ 1ក្បាល សត្វជ្រូកសាច់ 4ក្បាល បានណែនាំពីការថែរទាំសត្វជ្រូកមេកូនទើបកើត ការចាក់ថ្នាំការពារជំងឺ ផ្សព្វផ្សាយការប្រើប្រាស់ឡរជីវឧស្ម័ន និងបានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន 1លីត្រ។ កសិករឈ្មោះ នៅ សុខា នៅភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ មានសត្វជ្រូកមេ 2ក្បាល សត្វជ្រូកសាច់ 5ក្បាល។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
• ស៊ុតសត្វទា 198,700គ្រាប់
• ស៊ុតសត្វមាន់ 17,600គ្រាប់។
2. ការងារបសុព្យាបាល
ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យ នឹងព្យាបាលសត្វគោរាគ 1ក្បាល នៅភូមិតាអី ឃុំក្របៅ ព្យាបាលជំងឺដុំពក 3ក្បាល នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែក សត្វគោ សត្វក្របី នៅភូមិឫស្សីជុក ឃុំបន្ទាយចក្រី សត្វគោសរុប 547ក្បាល ចាក់បាន 267ក្បាល។
3. ការងារសុខភាពសាធារណៈ
មន្ត្រីជំនាញប្រចាំសត្តឃាត បានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សម្រាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឱ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព។