មន្ត្រីជំនាញបានសហការជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវជម្ងីឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកសណាក នៅកន្លែងពិឃាតបក្សី និងពិនិត្យមើលការប្រើប្រាស់ឡជីវឧស្ម័ន និងប្តូរចង្រ្កានថ្មី ជូនដល់កសិករ។
ចេញ​ផ្សាយ ១៧ មករា ២០២៣
122

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល

2. ការងារចិញ្ចឹមសត្វ

⁃ ចុះពិនិត្យមើលការចិញ្ចឹមជ្រូក កសិករឈ្មោះ ឈាវ ឈាន នៅភូមិមានជយ័ ឃុំកោះចេក មានជ្រូកសាច់ ៣១ក្បាល បានណែនាំពីវិធានជីវសុវត្ថិភាព និងចែកថ្នាំសំលាប់មេរោគចំនួន១លីត្រ។

3. ការងារឡជីវឧស្ម័ន

⁃ ចុះពិនិត្យមើលការប្រើប្រាស់ឡជីវឧស្ម័ន និងប្តូរចង្រ្កានថ្មី ដល់ម្ចាស់ឡ ឈ្មោះ ខៀវ សារិទ្ធ នៅភូមិរំដួល ឃុំស្មោងត្បូង ស្រុកកំចាយមារ ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ១០៣៧០០គ្រាប់

• ស៊ុតមាន់១៨៤០០គ្រាប់

2. ការងារបសុ

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យ នឹងព្យាបាលជម្ងឺគោមេមួយក្បាលមានរោគសញ្ញា(ទន់ជើង ដួលក្រោកមិនរួច)សង្ស័យលើជម្ងឺកង្វះវិតាមីននិងកាលស្យូម នៅស្រុកព្រះស្តេច ។

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងដុំពក នៅភូមិព្រែកផ្គាំ ស្រុកពោធ៍រៀង បានគោ46ក្បាល ។

3. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

III- ផ្នែកមន្ទីរពិសោធន៍

⁃ សហការជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវជម្ងីឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកសណាក នៅកន្លែងពិឃាតបក្សី ឋិតនៅភូមិស្វាយអន្ទរនិងភូមិពោធិចិន្ដាំ ឃុំស្វាយអន្ទរ លើមាន់១០ក្បាល និងទា១០ក្បាល ។

IV- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំ

⁃ លោកប្រធានការិយាល័យ បានចូលរួមប្រជុំសប្តាហ៍ទី៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter