សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣។
ចេញ​ផ្សាយ ១៦ មករា ២០២៣
119

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក បូយ ឡូត ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក មន្ត្រីគម្រោងTSSD-AFជំហាន២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តស្តីពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ ប្រព្រឹត្តិទៅនៅសាលាខេត្តព្រៃវែង។

សិក្ខាសាលានេះបានផ្តោតលើចំណុចសំខាន់រួមមាន៖

- ការបង្ហាញផែនការសកម្មភាពដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣(ត្រឹមខែមិថុនា ឆ្នាំ២០២៣)

- ការណែនាំ និងតម្រង់ទិសសម្រាប់អនុវត្តការងារពាក់ព័ន្ធដែលនៅសេសសល់រួមមាន (១- ការចុះតាមដានសមិទ្ធិផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២២ និងបន្តអនុវត្តក្នុងឆ្នាំ២០២៣ ២/ការពង្រឹងប្រព័ន្ធរបាយការណ៍ជូនអង្គភាពគម្រោងថ្នាក់ជាតិឱ្យបានទាន់ពេលវេលា)

- ពិភាក្សាឆ្លុះបញ្ចាំង និងតម្រង់ទិសអនុវត្តលើចំណុចខ្វះខាតតាមរយៈ ការជំរុញចុះតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពនៃការចូលរួមអនុវត្តរបស់អ្នកពាក់ព័ន្ធតាមគោលដៅនីមួយៗ។

សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីគម្រោងថ្នាក់ជាតិអញ្ជើញមកពី គ.ជ.អ.ប មន្ត្រីគម្រោងថ្នាក់ជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត ស្រុក ឃុំ និងសេវាករ សរុប ៥២នាក់ ស្រី ០៩នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter