នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយមានចាត់តាំងពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឱ្យលោក អ៊ី កាឌុំ ប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អញ្ជើញចូលរួមជាមួយក្រុមការងារអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-NIO) ដឹកដោយលោក អោម ពេជ្រ ប្រធានសម្របសម្រួលគម្រោង ធ្វើការត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការសាងសង់មជ្ឈមណ្ឌលផលិកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង ខេត្តព្រៃវែង។ ដើម្បីត្រៀមរៀបចំប្រគល់-ទទួល ហេដ្ឋារចនាសម្ព័ន្ធសំណង់ និងឧបករណ៍សម្ភាររបស់ស្ថានីយ៍ផលិតកម្មគ្រាប់ពូជស្រូវព្រៃកណ្តៀងនេះ គាំទ្រដោយកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP)។