សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល ។
2. ការងារចិញ្ចឹមសត្វ
⁃ ចុះណែនាំបច្ចេកទេសចិញ្ចឹមជ្រូកដល់កសិករ យិន សាភាន់ នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ មានជ្រូកមេ៧ក្បាល ទុកសាច់ ២៣ក្បាល និងកូនចំនួន៣៦ក្បាល បានណែនាំឲ្យគាត់ធ្វើជីវសុវតិ្ថភាពជាប្រចាំ និងការចាក់វ៉ាក់សាំង តាមកម្មវិធី កសិករស៊ុង ហ៊ុន មានជ្រូកសាច់៤១ក្បាល កូនផ្តាច់ដោះ២៣ក្បាល មេផើម៧ក្បាលនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ និងចែកថ្នាំសំលាប់មេរោគចំនួន២លីត្រ កសិករតេង ចន្ថា មានជ្រូកមេ៣០ក្បាល បា ២ក្បាល សាច់១២០ក្បាល និងផ្តល់ថ្នាំសម្លាប់មេរោគចំនួន៥លិត្រ ។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖
• ស៊ុតទា ១០៥៣០០គ្រាប់។
• ស៊ុតមាន់១៨៦០០គ្រាប់។
2. ការងារសុខភាពសាធារណៈ
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។
3. ការងារបសុព្យាបាល
⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យ និងព្យាបាលក្របីឈឺ៣ក្បាល សង្ស័យជំងឺអុតក្តាម និងចែកថ្នាំប្លឺមេទិលឡែន ២លិត្រ ចំនួន2គ្រួសារ មានក្របី25ក្បាល(ឈឺ3ក្បាល សង្ស័យ អ៊ុតក្ដាម) នៅភូមិតាំងស្នាយ ឃុំ រកា ស្រុក ពារាំង
III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំ
⁃ ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ នៃការប្រើប្រាស់ឡជីវឧស្ម័ន នៅឃុំស្វាយអន្ទរ ភូមិព្រៃខ្វែក កសិករចូលរួម ១៦នាក់ ស្រី៥នាក់មាន ក្រុមប្រឹក្សាឃុំ២នាក់ និងអនុភូមិ១នាក់ ក្រោយពីការផ្សព្វផ្សាយកសិករចាប់អារម្មណ៍តម្លើងឡជីវឧស្ម័នចំនួន២នាក់ ។