មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ និងចុះពិនិត្យមេីលការចិញ្ចឹមជ្រូក និងចែកថ្នាំសម្លាប់មេរោគ ដល់កសិករ
ចេញ​ផ្សាយ ១១ មករា ២០២៣
155

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល

2. ការងារចិញ្ចឹមសត្វ

⁃ ចុះពិនិត្យមេីលការចិញ្ចឹមជ្រូក និងចែកថ្នាំសម្លាប់មេរោគ ចំនួន2លិត្រដល់កសិករ ឈ្មោះ សាន កុសល ដែលមានជ្រូកមេ9ក្បាល សាច់ 12ក្បាល នឹង កូន23ក្បាល នៅភូមិ ឬស្សីជុក ឃុំ បន្ទាយចក្រី។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ៩៨៥០០គ្រាប់

• ស៊ុតមាន់១៧៧០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

3. ការងារបសុព្យាបាល

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលគោឈឺ១ក្បាល របស់កសិករ រ៉ងសុផាន នៅភូមិព្រែកផ្តាំ និងផ្តល់វ៉ាក់ដុំពកដល់ពេទ្យសត្វភូមិ ដើម្បីធ្វើការចាក់ការពារដល់សត្វគោ បងប្អូនកសិករក្នុងភូមិ ។

ចំនួនអ្នកចូលទស្សនា
Flag Counter