លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ៖
១-ការងារវារីវប្បកម្ម ៖
វារីវប្បករចឹញ្ចឹមត្រីនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ឈ្មោះ ធារ៉ាភក្ដី បានលក់ត្រីឆ្ដោរ ០៣ តោន និងវារីវប្បករចឹញ្ចឹម ត្រីនៅឃុំបាទី ស្រុកពាមរក៍ ឈ្មោះ ចិន ឡូញ បានលក់ត្រីពោសាច់១៥ តោន ត្រីទីឡាព្យា ០,៥ តោន ត្រីអណ្ដែងសាច់០,៥ តោន សរុប១៩ តោន ។ តម្លៃត្រីឆ្ដោរ១០ ៥០០៛/គ.ក្រ ត ម្លៃត្រីប្រាពោ ៧ ០០០៛/គ.ក្រ ត្រីអណ្ដែង៧ ០០០៛/គ.ក្រ ត្រីទីឡាព្យា៧ ០០០៛/គ.ក្រ ។ ចំណូលសរុប ១៤៣ ៥០០ ០០០៛ ស្មើនឹង៣៤ ៩១៥ ដុល្លារ ។
២-ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ៖ សង្កាត់រដ្ឋបាលជលផលពារាំង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេតូចក្នុងស្រុកពារាំង និងស្រុកពោរៀង បាន០១ ការណី ពីបទនេសាទដោយប្រើឧបករណ៍ឆក់ ។
វត្ថុតាងនៃបទល្មើសមាន៖
- ឧបករណ៍ឆក់០១ គ្រឿង
- អាគុយ៤០ អំពែរ០១ គ្រឿង
- ដងឆក់ភ្ជាប់ជាមួយខ្សែភ្លើង០២ ដើម និងខ្សែភ្លើងប្រវែង ១០ ម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម