មន្ត្រីជំនាញបានចុះពិនិត្យតាមដាន ណែនាំពីបច្ចេកទេសចិញ្ចឹមគោ ជ្រូក និងផ្តល់ថ្នាំសំលាប់មេរោគ ដល់កសិករ
ចេញ​ផ្សាយ ១០ មករា ២០២៣
221

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្វ៖ ⁃ គោ 364.799ក្បាល ⁃ ក្របី18.268ក្បាល ⁃ សេះ102ក្បាល ⁃ ជ្រូក29.054ក្បាល ⁃ ចៀម106ក្បាល ⁃ ពពែ2.604ក្បាល ⁃ មាន់2.842.479ក្បាល ⁃ ទា 1.053.223ក្បាល

2. ការងារចិញ្ចឹមសត្វ

⁃ ចុះពិនិត្យមើលការចិញ្ចឹមជ្រូក នៅភូមិមេនងលើ ឃុំជ្រៃ របស់កសិករ គង់លឹម មានមេជ្រូក៤ក្បាល សាច់ ១៦ក្បាលនៅភូមិឬស្សីស្លាប់ របស់កសិករ ឆឺយណៃ មានមេជ្រូក១១ ក្បាល កូន៤០ក្ប បានណែនាំពីការថែទាំកូន ការផ្ដល់ចំណីកូនជ្រូក និងផ្ដល់ថ្នាំរំងាប់មេរោគចំនួន៤លិត្រ និងពិនិត្យមេីលការចិញ្ចឹមគោ និងចែកថ្នាំសម្លាប់មេរោគ ចំនួន2លិត្រដល់កសិករឈ្មោះ គិត រី មានគោ09 ក្បាល នៅភូមិស្នាយពល ឃុំរកា ស្រុក ពារាំង ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

- ស៊ុតទា ១០៧៥០០គ្រាប់

- ស៊ុតមាន់១៧២០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំងនេះពិតជាមានគុណភាព និងសុវត្ថិភាព ។

III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំ

⁃ លោកប្រធានការិយាល័យ បានចូលរួមប្រជុំប្រចាំសប្តាហ៍ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter