វារីវប្បករចិញ្ចឹមត្រីនៅឃុំបាបោង ស្រុកពាមរក៍ បានលក់ត្រីប្រាសាច់១០ តោន និងមន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសំភាសន៍ ប្រមូលព័ត៌មានស្រះជម្រកត្រីសហគមន៍នៅស្រុកបាភ្នំ។
ចេញ​ផ្សាយ ០៦ មករា ២០២៣
115

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ៖

១-ការងារវារីវប្បកម្ម ៖

វារីវប្បករចិញ្ចឹមត្រីនៅឃុំបាបោង ស្រុកពាមរក៍ ឈ្មោះ វៀង តាំង បានលក់ត្រីប្រាសាច់១០ តោន តម្លៃត្រីប្រា៤ ៣០០៛/គ.ក្រ ។ ចំណូលសរុប៤៣ ០០០ ០០០៛ ស្មើនឹង1០ 488 ដុល្លារ ។

២-ការងារសហគមន៍ស្រះជម្រកត្រី ៖

មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសំភាសន៍ ប្រមូលព័ត៌មានស្រះជម្រកត្រីសហគមន៍នៅស្រុកបាភ្នំចំនួន១៤ កន្លែង មានអ្នកចូលរួមសរុប៩៦ នាក់ ស្រី៤១ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter