មន្ត្រីជំនាញបានចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមេជ្រូក ថែរទាំកូនជ្រូកទើបកើត តាមដានជម្ងឺសត្វ និងណែនាំអំពីវិធានការជីវសុវតិភាព និងផ្ដល់ថ្នាំសំលាប់មេរោគដល់កសិករ ។
ចេញ​ផ្សាយ ០៤ មករា ២០២៣
167

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ស្ថិតិសត្

⁃ គោ 364.799ក្បាល

⁃ ក្របី18.268ក្បាល

⁃ សេះ102ក្បាល

-ជ្រូក29.054ក្បាល

⁃ ចៀម106ក្បាល

⁃ ពពែ2.604ក្បាល

⁃ មាន់2.842.479ក្បាល

⁃ ទា 1.053.223ក្បាល។

2. ការងារចិញ្ចឹមសត្វ

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះតាមដានជម្ងឺសត្វនិងណែនាំអំពីវិធានការជីវសុវតិភាព ដល់កសិករ ឈ្មោះ ចាន់ ធី នៅភូមិមុន្នីសិលា ឃុំបន្ទាយចក្រី មានជ្រូកមេ5ក្បាល សាច់9 ក្បាល ផ្តល់ថ្នាំសម្លាប់មេរោគចំនួន2 លីត្រ កសិករ អ៊ុ លោក មានមេជ្រូក 10ក្បាល សាច់18ក្បាល ផ្តល់ថ្នាំសំ លាប់មេរោគ២លិត្រ នៅភូមិពីងពង់ ឃុំបន្ទាយចក្រី កសិករ ពិន សាមុន មានជ្រូកមេ៦ក្បាល សាច់២៣ ក្បាលនៅភូមិកណ្តាល ឃុំព្រៃរំដេង កសិករ ម៉េង គីមហ៊ាង មានមាន់ 5000ក្បាល នៅ ភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុក ពារាំង ផ្តល់ថ្នាំសំលាប់មេរោគ 2លិត្រ ។ 3. ការងារបង្កាត់សិប្បនិម្មិត ⁃ បង្កាត់សិប្បនិម្មិតគោបាន១មេនៅស្រុក អូរាំងឪ ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា ៨៨៥០០គ្រាប់

• ស៊ុតមាន់១៥៨០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។

III- ផ្នែកផ្សព្វផ្សាយ

⁃ ចុះផ្សព្វផ្សាយ ពីបច្ចេកទេសចិញ្ចឹមមេជ្រូក និងថែរទាំកូនជ្រូកទើបកើត ដល់កសិករចំនួន18នាក់ ប្រុស3នាក់ (18គ្រួសារ)នៅភូមិប្រញ៉ង ឃុំធាយ ដោយមានជ្រួកសរុប មេជ្រូក 65 ក្បាល ជ្រូកសាច់42ក្បាល កូនជ្រូក 76ក្បាល ផ្ដល់ថ្នាំសំលាប់មេរោគចំនួន9លីត្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter