សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖
I- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ
នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖
- ស៊ុតទា ៨៨៦០០គ្រាប់។
- ស៊ុតមាន់១៩៦០០គ្រាប់។
II- លទ្ធផលសម្រេចបាន
1. ផ្នែកសុខភាពសាធារណៈ
មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។
2. ការងារផលិតកម្ម
- ចុះពិនិត្យ តាមដានជម្ងឺសត្វ របស់ កសិករ វន យាប នៅភូមិកណ្តាល ឃុំព្រៃរំដេង ចិញ្ចឹមជ្រូកមេ ២៥ក្បាលកូននិងទុកសាច់ចំនួន៥៩ក្បាលមានឈឺ១ក្បរោគសញ្ញាមិនសុីចំណី ក្តៅ បានណែនាំពីការព្យាបាល បំបែកសត្វឈឺចេញពីសត្វជា បាញ់ថ្នាំសំលាប់មេរោគ និងធ្វើជីវសុវតិភាពជាប្រចាំ កសិករឈ្មោះចាន់ តេង នៅភូមិក្រាំងលាវ ឃុំចាម ចិញ្ចឹមជ្រូកសាច់៣២ក្បាល ។ចុះពិនិត្យមើលការចិញ្ចឹមជ្រូកកសិករឈ្មោះសែម វន នៅភូមិក្រាំងលាវ ឃុំចាម មេ៦ បា២ កូន៥០ក្បាល កសិករ រត្ន័ ម៉ុត នៅភូមិ តាពេជ្យជើង ឃុំ រក្សជ័យ មានមេជ្រូក6ក្បាល ជ្រូកសាច់6 ក្បាល កូន13ក្បាល ។
- បង្កាត់សិប្បនិម្មិតជ្រូក១ក្បាល នៅភូមិតាគ្រា បឃុំព្នៅទី១ ។
3. ការងារបសុព្យាបាល
⁃ ព្យាបាលគោ២ក្បាល ម្ចាស់ឈ្មោះសុន ណាងនៅភូមិតាពូង ឃុំឬស្សីស្រុក ស្រុកពាមជរ រោគសញ្ញាជំងឺ ហៀរទឹកមាត់ ហើមពោះ ។
⁃ ព្យាបាលជំងឺរលាកស្បូន១ក្បាល នៅស្រុកកំចាយមារ។