សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅចន្ទ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖
I- ស្ថានភាពទូទៅនៃផលិតកម្មសត្វ
1. ស្ថិតិសត្វ
⁃ គោ 365.525ក្បាល
⁃ ក្របី17.648ក្បាល
⁃ សេះ105ក្បាល
⁃ ជ្រូក31.061ក្បាល
⁃ ចៀម86ក្បាល
⁃ ពពែ2577ក្បាល
⁃ មាន់2.938.933ក្បាល
⁃ ទា 1.076.326ក្បាល ។
II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ
នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
- ស៊ុតទា ៨៨៦០០គ្រាប់។
- ស៊ុតមាន់១៥៥០០គ្រាប់។
III- លទ្ធផលសម្រេចបាន
1. ផ្នែកសុខភាពសាធារណៈ
មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។
2. ការងារផលិតកម្ម
ចុះពិនិត្យមេីលការចិញ្ចឹមជ្រូក និងចែកថ្នាំសម្លាប់មេរោគ២លីត្រ ដល់ម្ចាស់សត្វ ឈ្មោះ គុយ ធា មានជ្រូកសរុប 45ក្បាល (មេ5ក្បាល កូន 22 ក្បាល ជំទង់ 18ក្បាល ) នៅភូមិតារដ្ឋ ឃុំកំពង់ប្រាំង ស្រុក ពារាំង កសិករចិញ្ចឹមជ្រូក ឈ្មោះតូច សិង មានមេ២ ក្បាល កូនជំទង់១១ក្បាល កូនតូច៩ ក្បាល នៅស្វាយចេក ឃុំព្រៃឈរ កសិករចិញ្ចឹមជ្រូកនៅភូមិ ព្រេច ឃុំស្ពឺ " ក" ចំនួន៨គ្រួសារ និងផ្តល់ថ្នាំសំលាប់មេរោគ ចំនួន៨លីត្រ ។
3. ការងារមន្ទីរពិសោធន៍
មន្រ្តីការិយាល័យ បានសហការណ៍ ជាមួយមន្រ្តីវិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ បានចុះយក វត្ថុវិភាគមាន់5ក្បាល នៅស្រុកស្វាយអន្ទរ និងមាន់៥ក្បាលទា៥ ក្បាល នៅស្រុកកំពង់ត្របែក ។
4. ការងារប្រជុំ សិក្ខាសាលា ផ្សព្វផ្សាយ
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២២ របស់កម្មវិធីឡជីវឧស្ម័នជាតិ(NBP) ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។