សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៣ ធ្នូ ២០២២
142

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖

I- ស្ថានភាពទូទៅនៃផលិតកម្មសត្វ

1. ស្ថិតិសត្វ

⁃ គោ 365.525ក្បាល

⁃ ក្របី17.648ក្បាល

⁃ សេះ105ក្បាល

⁃ ជ្រូក31.061ក្បាល

⁃ ចៀម86ក្បាល

⁃ ពពែ2577ក្បាល

⁃ មាន់2.938.933ក្បាល

⁃ ទា 1.076.326ក្បាល ។

II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ

នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

- ស៊ុតទា ៨២៣០០គ្រាប់ ។

- ស៊ុតមាន់១៥២០០គ្រាប់។

III- លទ្ធផលសម្រេចបាន

1. ផ្នែកសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។

2. ការងារផលិតកម្

⁃ ចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់ កសិករឈ្មោះ សុឹម រិទ្ធី នៅភូមិរលួសឃុំចាម មានជ្រូកសាច់៦ក្បាល កសិករ អុិត ជូ នៅភូមិត្រពាំងរេ ឃុំជ្រៃ មានជ្រូកសាច់១៥ក្បាល កូន៨ ក្បាល កសិករ ចុង ឈុន មានទា ចំនួន3500ក្បាល នៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង និងចែកថ្នាំសម្លាប់មេរោគ ដល់ម្ចាស់សត្វ ចំនួន2លិត្រ ។

3. ការងារបសុព្យាបាល

⁃ ចុះចាក់វ៉ាក់សាំងដុំពកគោក្របីនៅភូមិពោស្នាយឃុំព្រៃឃ្នេស ស្រុកមេសាង ចាក់បានគោ១៤១ក្បាល ។

⁃ ព្យាបាលជំងឺគោរលាកស្បូន១មេ នៅភូមិប្រឹក្សារទី១ឃុំស្មោងខាងត្បូង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការសាងសង់ឡជីវឧស្ម័ន ។

⁃ ចុះពិនិត្យគោឈឺសង្ស័យជម្ងឺអុតក្ដាមនៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ មាន គោសរុប 317ក្បាល គោឈឺ 9 ក្បាល បានផ្ដល់ថ្នាំប្លឺមេទីឡែន ដល់ម្ចាស់សត្វដែលមានសត្វឈឺ និងបានណែនាំពីវិធានការអនាម័យនៅ កន្លែងចិញ្ចឹម និងបង្ខាំងសត្វទុក សម្រាប់ព្យាបាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter