សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅអង្គារ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖
I- ស្ថានភាពទួទៅនៃផលិតកម្មសត្វ
1. ស្ថិតិសត្វ
⁃ គោ 365.525ក្បាល
⁃ ក្របី17.648ក្បាល
⁃ សេះ105ក្បាល
⁃ ជ្រូក31.061ក្បាល
⁃ ចៀម86ក្បាល
⁃ ពពែ2577ក្បាល
⁃ មាន់2.938.933ក្បាល
⁃ ទា 1.076.326ក្បាល ។
II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ
នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
- ស៊ុតទា ១៨៣៥០០គ្រាប់
- ស៊ុតមាន់១៥៥០០គ្រាប់
III- លទ្ធផលសម្រេចបាន
1. ផ្នែកសុខភាពសាធារណៈ
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។
2. ការងារបសុព្យាបាល
⁃ ព្យាបាលគោ២ក្បាលរបស់ កសិករឈ្មោះ វនបរ៉ុន និងថៃ ស៊ីណានៅភូមិខ្ពប ឃុំព្រែកសំបួ រោគសញ្ញាក្តៅ រាគ។
3. ការងារផលិតកម្ម
⁃ ចុះណែនាំបច្ចេកទេសចិញ្ចឹមគោ ពីវិធានការជីវសុវត្តិភាពនិងជំរុញកាសាងសង់ទ្បរជីវឌស្ម័ន ដល់កសិករទ្បាក់ សុភី មានគោ៤ក្បាល កសិករ ហាក់ សាប គោ៤ក្បាល និងពិនិត្យ មើលកាដាំស្មៅ០,២០ហត នៅភូមិព្រៃពោ ឃុំរំលេច ស្រុកស៊ីធរកណ្តាល កសិករ សុឹង ចប ចិញ្ចឹមជ្រូកនៅភូមិត្រោក ឃុំជីផុច មានជ្រូកមេចំនួន១៨ក្បាល សាច់៣៤ក្បាល បានណែនាំឲ្យគាត់ធ្វើជីវសុវតិភាពជាប្រចាំ និងធ្វើវ៉ាក់សាំងតាមកម្មវិធី កសិករចិញ្ចឹមមាន់ ម៉េង នាង នៅភូមិត្នោតស្វាយ ឃុំរោងដំរី គាត់បាន បញ្ចេញកូនមាន់1សប្ដាហ៍ចេញ បាន ពី50ទៅ60ក្បាល មានមាន់មេ ៨៣ ក្បាល និងកូន៥៣ក្បាល និងចិញ្ចឹមជ្រូកសំរាប់ទុកធ្វើមេចំនួន9ក្បាល កសិករឈ្មោះ ពៅ សារ៉ួន នៅភូមិព្រៃមាស ស្រុកពោធិ៍រៀងចិញ្ចឹមគោ កាត់៣ក្បាល កសិករ រាជ គង់នៅភូមិត្រមុត ឃុំប្រធាតុ ចិញ្ចឹមជ្រូក មេ១ ក្បាល កូន៨ក្បាល សាច់៤ក្បាល ។