សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០២២។
ចេញ​ផ្សាយ ០៥ ធ្នូ ២០២២
206

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖

I- ស្ថានភាពទូទៅនៃផលិតកម្មសត្វ

1. ស្ថិតិសត្វ

⁃ គោ 365.525ក្បាល

⁃ ក្របី17.648ក្បាល

⁃ សេះ105ក្បាល

⁃ ជ្រូក31.061ក្បាល

⁃ ចៀម86ក្បាល

⁃ ពពែ2577ក្បាល

⁃ មាន់2.938.933ក្បាល

⁃ ទា 1.076.326ក្បាល ។

II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ

នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

- ស៊ុតទា ១៧២៨០០គ្រាប់

- ស៊ុតមាន់១៤៧០០គ្រាប់

III- លទ្ធផលសម្រេចបាន

1. ផ្នែកសុខភាពសាធារណៈ

⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។

2. ការងារផលិតកម្ម

⁃ ចុះមេីលការចិញ្ចឹមគោនៅភូមិក្រោលគោ ឃុំឈេីកាច់ កសិករឈ្មោះ ម៉ម សេរីបុត្រ គាត់មានគោ ១២ក្បាល មេ៤ក្បាល មាន ផ្ទៃដីដាំ ដំណាំចំណីសត្វ១០អា ពូជស្មៅឃីងក្រាស់ កសិករ ផាន់ ណាននៅ ភូមិប្រហ៊ូត ឃុំត្រពាំងស្រែ មានមេជ្រូក ៥ក្បាល កូន២៨ក្ប ទុកសាច់ ២៦ក្បាល បានណែនាំ ការធ្វើវ៉ាក់សាំងតាមកម្មវិធី សុីចំណីណាដែលមានគុណភាព សំអាតទ្រុង+ស្នូកចំណី និងធ្វើជីវសុវត្ថិភាពជាប្រចាំ កសិករ ជួប ជឿង នៅភូមិ ឧកញ៉ាសឹង ឃុំ អង្គររាជ្យ មានជ្រូកមេ២ក្បាល ជ្រូកសាច់ ១៤ក្បាល នឹងបានផ្តល់ថ្នាំសម្លាប់ មេរោគចំនួន២លីត្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter