សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ-ពុធ១៣-១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖
I- ស្ថានភាពទួទៅនៃផលិតកម្មសត្វ
1. ស្ថិតិសត្វ ៖ ⁃ គោ 365.525ក្បាល ⁃ ក្របី17.648ក្បាល ⁃ សេះ105ក្បាល ⁃ ជ្រូក31.061ក្បាល ⁃ ចៀម86ក្បាល ⁃ ពពែ2577ក្បាល ⁃ មាន់2.938.933ក្បាល ⁃ ទា 1.076.326ក្បាល ។
II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ៖
នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
- ស៊ុតទា២៥៨០០០គ្រាប់
- ស៊ុតមាន់៥១០០០គ្រាប់
III- លទ្ធផលសម្រេចបាន
1. ផ្នែកសុខភាពសាធារណៈ
⁃ មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។
⁃ លោកប្រធានការិយាល័យ បាននាំមន្ត្រីអធិការកិច្ចចុះពិនិត្យសត្តឃាដ្ឋានក្រុងព្រៃវែង ។
2. ការងារផលិតកម្ម
⁃ ចុះពិនិត្យមើលការចិញ្ចឹមមាន់ កសិករ សៅ ណន នៅ ឃុំជាច ស្រុកកំចាយ មារ មានមាន់ចំនួន 165ក្បាល ទា 32 ក្បាល ក្ងាន៧ក្បាល កសិករ វ៉ា សុក នៅភូមិព្រៃរំដេង ឃុំព្រៃរំដេងចិព្ចាឹមគោចំនួន១៩ក្បាលនិងដាំស្មៅពូជពន្លូតលាក់ចំនួន៣០អា កសិករ ភិន យន់ នៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក មានពពែ ចំនួន ២៦ក្បាល ក្ងាន ០៩ ក្បាល ជ្រូក ៣៨ ក្បាល ផ្តល់ថ្នាំរំងាប់មេរោគ ចំនួន១០លីត្រ និងកសិករ ចាន់ សុធា ចិញ្ចឹមគោចំនួន 7 ក្បាល នៅភូមិឧញ្ញ៉ាសឹង ឃុំជាងដែក មានផ្ទៃដីដាំដំណាំចំណីសត្វ 0.35ហិតា ។
⁃ ពិនិត្យឡជីវឧស្ម័នផ្ទះលោក យស់ នី នៅភូមិឃ្លាំង ឃុំ ឈើកាច់ មានគោចំនួន3ក្បាល មានផ្ទះសំណាញ់សម្រាប់ដាំបន្លែ យកកាកសំណល់ពីឡ ទៅដាំបន្លែ។
⁃ បង្កាត់សិប្បនិម្មិតគោបាន 1មេ បាន ណែនាំបច្ចេកទេសដាំស្មៅចំណីសត្វ ការចិញ្ចឹមមាន់ ផ្សព្វផ្សាយអត្ថប្រយោជន៍ ឡជីវឧស្ម័ន ដល់ម្ចាស់សត្វ សិន សារ៉ុន នៅឃុំស្មោងត្បូង ស្រុកកំចាយមារ មានដីដាំស្មៅ 0.30ហិចតា គាត់មានមាន់ចំនួន 255 ក្បាល គោ5ក្បាល ។