ការបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់កម្មវិធីចំការ និងការណែនាំអំពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) ក្នុងខេត្តព្រៃវែង។
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២២
152

ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីការបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់កម្មវិធីចំការ និងការណែនាំអំពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) ក្នុងខេត្តព្រៃវែង។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖

1. ដើម្បីផ្តល់ចំណេះដឹង/ការយល់ដឹងដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ស្ដីពី កម្មវិធីចំការ និងកសិកម្មដែលគិតគូរដល់អាហារូបត្ថម្ភ ។

2. ធ្វើឱ្យភ្នាក់ងារផ្សព្វផ្សាយឃុំអាចប្រើប្រាស់កម្មវិធីនេះ ក្នុងការចែករំលែកចំណេះដឹង និងសារស្តីពីកសិកម្មដែលគិតគូរដល់អាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព ដល់កសិករ/ក្រុមគ្រួសារកសិករ និង/ឬ អ្នកពាក់ព័ន្ធផ្សេងៗទៀត។

សមាសភាពអញ្ជើញចូលរួមមកពី៖

- លោក អ៊ី កាឌុំ ប្រធានការិយាល័យផែនការគណនេយ្យ

- លោក ខាត់ សុខអេង ទីប្រឹក្សា ​ASPIRE Prey Veng

- លោក គិត វិសាល គ្រូបណ្តុះបណ្តាល

- លោក សាន យល គ្រូសម្របសម្រួលវគ្គបណ្តុះបណ្តាល

- មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក ចំនួន៤នាក់ ស្រី ២នាក់

- មន្រ្តីភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ ចំនួន៧៣នាក់ ស្រី៣៦នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter